បរទេស: បទចម្រៀង «BB Talk» ដែលត្រូវបានសម្តែងជារបៀបទារក នៅក្នុងអង្រឹងនោះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Youtube តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកដល់ ខែកញ្ញា ឆ្នាំ២០១៦ នេះ គឺជិតមួយឆ្នាំហើយ បទរបស់ Miley Cyrus មួយនេះមានអ្នកចូល ទស្សនាតែជាង ២២លានដងប៉ុណ្ណោះ ដែលមិនសក្តិសមសោះចំពោះកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញរបស់នាង។
ប្រិយមិត្តភាគច្រើនទូទាំងសកលលោក ធ្លាប់បានជេរដៀលនាងជាច្រើនលើករួចមកហើយ ចំពោះបទ« Wrecking Ball» ដែល Miley ស្ទើរតែស្រាតននោលគោក ហើយនឹងបទ «We can’t stop» ដែលសម្តែងតាមបែបឆ្កួតឡប់ គួរឲ្យចង់ក្អួតនោះ។ ងាកមកមើល BB Talk វិញ មានមតិជាច្រើនថា Miley កំពុងព្យាយាមធ្វើតាមតារាចម្រៀង Melanie Martinez ប៉ុន្តែ នាងបានធ្វើជ្រុលហួស រហូតដល់មើលលែង យល់ថាជាអ្វី។
អ្វីដែលបញ្ជាក់ច្បាស់នោះគឺអ្នកចូលចិត្តវីដេអូចម្រៀងនេះ មានជាង ៣៤៣ពាន់នាក់ ដែលតិចជាង អ្នកស្អប់ដែលមានរហូតដល់ទៅ ៣៧៤ពាន់នាក់ឯណ្ណោះ។ សូមទស្សនាវីដេអូចម្រៀងដែលលោកអ្នក មួយចំនួន ប្រាកដជាមិនដែលបានទស្សនាខាងក្រោមនេះ៖
មតិយោបល់