(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី ដើមទ្រូងមូលក្បំ សាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា អៀ ម៉េងលិ ត្រូវបានគេសង្កេតឃើញថា មានការងារមមាញឹកគួរឲ្យកត់សម្គាល់ ទាំងមុខជំនួញ អាជីពសម្ដែង និង កំពុងតែទទួលបានប្រជាប្រិយភាព ជាបន្តបន្ទាប់ពីសំណាក់ ទស្សនិកជន តាមរយៈភាពប៉ិនប្រសប់ គួបផ្សំជាមួយនឹងទេពកោសល្យសម្ដែង របស់នាងផ្ទាល់។ អ្វីដែលសំខាន់ ងាកមកសម្រស់របស់តារាស្រីរូបនេះវិញ គឺកាន់តែខ្ញង់ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈរូបថ្មីដែលនាងទើបបញ្ចេញវិញ ធ្វើឲ្យគ្រប់គ្នាឃើញថា ស្មានតែតុក្កតា។
យោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហាញពីសម្រស់របស់ខ្លួន ជាច្រើនសន្លឹក ដោយអាវវៀលក្លៀកមួយ ដែលមើលទៅមានលក្ខណៈសមខ្លាំងជាមួយនឹងសាច់សខ្ចី និងស្រឡូនល្វត់ល្វន់របស់កញ្ញា បន្ថែមពីនេះទៀត ស្រីលិ ក៏បានលេងសក់សេះបន្ថែមទៀត និងMake Up បែបស្តើងៗមើលទៅស្រដៀងនឹងតុក្កតាខ្លាំងមែនទែន។ យ៉ាងណាមិញ មហាជនក្រោយពីបានឃើញរូបភាពទាំងអស់នេះ ហើយពួកគេក៏បានពោលពាក្យសរសើរជាច្រើននៅក្នុងការបញ្ចេញមតិ ដោយនិយាយថាសម្រស់ ស្រីលិ ស្អាតខ្លាំងមើលមួយភ្លែតចង់ច្រឡំនឹងតុក្កតាផងដែរ។
គួរជម្រាបថា ក្រៅពីទេពកោសល្យ ដែលមានពីធម្មជាតិហើយនោះ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង ទៅលើតារាសម្ដែង អៀង ម៉េងលិ គឺនាងជាតារាចូលចិត្តបញ្ចេញភាពសិចស៊ី បញ្ចេញសាច់ដើមទ្រូងដ៏ទ្រលុកទ្រលន់, គល់ភ្លៅសខ្ចីដ៏ទាក់ទាញ និងរាងរៅស្រឡូនគួរជាទីគយគន់។ ចំណុចល្អៗទាំងព្រមបែបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាពិសេសម្ចាស់ផលិតផលនានា ចង់បាននាងមកថតឲ្យផលិតផលរបស់ខ្លួនឥតដាច់៕
មតិយោបល់