បរទេស៖ ក្រុមនៅលីគកំពូលបារាំង Marseille ដែលត្រូវប្រកួតប៉ះនឹងក្រុម Nice កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នក្រោយពេលដែលក្រុមភ្ញៀវបានបដិសេធចាកចេញពីបន្ទប់ប្តូរសម្លៀកបំពាក់ខណៈដែលអ្នកគាំទ្ររបស់ Nice បាននាំគ្នាសម្រុកចូលទីលានប្រកួតយ៉ាងរញ៉េរញ៉ៃ។
អជ្ញាធរបានសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមនាទីទី៧៥ដោយសារហេតុការណ៍មួយនេះហើយមកដល់ពេលនេះតាមច្បាប់គឺមានការផ្តល់លទ្ធផលប្រកួត៣ទល់នឹង០តែម្តងប៉ុន្តែវាកំពុងត្រូវបានគេយកមកធ្វើការត្រួតពិនិត្យពិចារណាម្តងទៀតជាមុនសិន។
អ្នកគាំទ្ររបស់ Nice បាននាំគ្នាគប់ទៅលើក្រុមកីឡាកររបស់ Marseille និងព្រមទាំងបានបង្កទៅជាការវាយតប់គ្នារវាងអ្នកគាំទ្រនិងគាំទ្រផងដែរ៕
មតិយោបល់