ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី ធ្វើខួបកូនភ្លោះ និងប្រកាសឈប់ពរពោះ

កាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាចម្រៀងអ្នកនាង ឈិន សុធារី និងស្វាមីគឺលោកសុវណ្ណ មករា បានប្រារព្ធពិធីខួបមួយឆ្នាំកូនភ្លោះប្រុសស្រីរបស់ខ្លួនយ៉ាងអធឹកអធមដោយមានតារាសិល្បៈល្បីៗជាច្រើនចូលរួម នៅភោជនីយដ្ឋានធំមួយនៅម្ដុំសាលាបឋមសិក្សាទួលគោក។

អ្នកនាងបានប្រកាសក្នុងពិធីនោះថា ខ្លួនឈប់យកកូនទៀតហើយ ដោយសារតែកូនភ្លោះ២នាក់គ្រប់គ្រាន់។ ពិធីខួបមួយឆ្នាំនាយប់នោះ អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងសប្បាយចិត្តខ្លាំងដែលបានស្វាមី និងអ្នកមានគុណចូលរួមរៀបចំ។

អ្នកនាងថាកូនប្រុសភ្លោះរបស់ខ្លួនមានឈ្មោះថា Sovann Phuranuk និងកូនស្រីភ្លោះឈ្មោះ Sovann Darikya ដោយពិធីដែលបានធ្វើឡើងគឺជាការជួបជុំគ្រួសារទ្រង់ទ្រាយធំលើកទី១ បន្ទាប់ពីភាពអាប់អួរត្រូវបានផុតរលត់។ អ្នកនាងថារវាងនាង និងស្វាមីលែងមានគំនិតខ្វែងគ្នាទៀតហើយ ហើយដោយសារតែចង់បង្ហាញមហាជន និងតារាសិល្បៈថាទំនាក់ទំនងប្ដីប្រពន្ធរបស់នាងងាកមកយល់ចិត្តគ្នាដូចដើម ទើបអ្នកនាង និងស្វាមីសម្រេចធ្វើខួបកូនជាទ្រង់ទ្រាយធំដើម្បីបង្កើតចំណងស្នេហ៍អោយរឹងមាំ និងដើម្បីបានជួបជុំតារាសិល្បៈផង។

អ្នកនាងថាតារាសិល្បៈចាស់ក្មេងៗជាច្រើន ដែលផ្ដល់កិត្តិយសក្នុងកម្មវិធីរបស់ខ្លួន រួមមានអ្នកនាងស្រីតូច ចំណាន ឬម៉ៅ ចំណាន, អ្នកនាងលី ម៉ារីណា, អ្នកនាងផាន់ ម៉ូនីកា, កញ្ញាទឹម រដ្ឋា, កញ្ញាលី ច័ន្ទសីហា, លោក រតនៈ វិសិដ្ឋ, កញ្ញានីតា វរវង្ស, កញ្ញាកុល ដាវី, និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀត។

អ្នកនាងថា ក្រោយក្លាយជាម្ដាយរបស់ក្មេងប្រុសស្រី២នាក់ អ្នកនាងយល់ថាការបន្តពរពោះ ឬចង់បានកូនច្រើនគឺមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលកូនប្រុសស្រីរបស់អ្នកនាងរពិសខ្លាំង ហើយពិបាកមើលថែ ដែលធ្វើអោយអ្នកនាងប្រកាសថារាង។

ត្រឹមតែកូនពីរនាក់អ្នកនាងថារកពេលដកដង្ហើមសម្រាប់កិច្ចការផ្ទាល់ខ្លួនមិនបាននោះផង ទើបអ្នកនាងប្រកាសមិនពរពោះទៀតទេ ក្នុងពេលដែលលោកសុវណ្ណ មករា ក៏ឯកភាពយល់ស្រប។ អ្នកនាងថាពរពោះតែម្ដងទទួលបានកូនភ្លោះ២ គឺជាបុណ្យសំណាងរបស់ខ្លួនហើយ ទើបអ្នកនាងមិនយកកូនទៀត បើទោះជាកូនទាំង២មានអាយុចាស់ឆ្នាំជាងនេះ។ អ្នកណាថាខ្លួនត្រូវការពេលវេលាមើលថែខ្លួនឯង និងប្រកបការងារដែលខ្លួននឹកស្រម៉ៃ ទើបសម្រេចមិនយកកូនទៀត ដោយបន់អោយកូនទាំង២ឆាប់ធំអាចប្រលែងបាន អង្អាលចេញទទួលសិល្បៈ និងបើកអាជីវកម្ម៕

មតិយោបល់