ព័ត៌មានសិល្បៈ និងកម្សាន្ត

ទុកកូនមួយឡែកសិន! គង់ ចាន់ស្រីមុំ និងស្វាមី បង្កើនភាពរ៉ូមែនទិកនៅឆ្នេរសមុទ្រ ធ្វើឲ្យហ្វេនៗលួចច្រណែនគ្រប់គ្នា

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមលេងបណ្តាញសង្គម ពិតជាបានជ្រាបហើយថា តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ តែងតែបង្ហាញពីជីវិតរស់នៅជាមួយគ្រួសារ នៅលើបណ្ដាញសង្គមយ៉ាងមានសុភមង្គល និងធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំងទៅលើជីវិតគ្រួសាររបស់នាង។ ជាពិសេសនោះ គឺតារាស្រីរូបនេះ តែងតែមានស្ទាយ៍លេងខ្លួនប្លែកៗ ទាន់សម័យ ជាមួយនិងជីវិតរស់នៅបែបស៊ីវីល័យ។

ជាក់ស្ដែង នៅពេលថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដោយបានថតរូបជាមួយនិងស្វាមីយ៉ាងសប្បាយរីករាយនៅឯឆ្នេរសមុទ្រតែពីនាក់ ដូចទើបរៀបការថ្មីៗមើលថ្ងៃរៀបលិច អង្គុយអាំងសាច់ញ៉ាំស្រាក្រហម បែបរ៉ូមែនតិច នៅលើឆ្នេរខ្សាច់ បង្ហាញស្ទីលថតរូបយ៉ាងទាក់ទាញ ពិតជាប្លែកភ្នែក ។

ជាមួយគ្នានោះ ដែរអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់ជាមួយសំណេរថា « ចែម៉ូនៅមួយចំហៀងសិនណាកូន ម៉ាមី ប៉ាប៉ា សុំស្វិតតែ២នាក់សិន ក្រែងបានប្អូនមកប្រឡែងលេងជាមួយណាកូន»។

មតិយោបល់