(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឱ្យដឹងថាកូរ៉េខាងជើងបានអភិវឌ្ឍឧបករណ៍ធ្វើតេស្ដស្ដង់ដារ ឬ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរក COVID-19 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះរបស់របបដឹកនាំលោក គីម ជុងអ៊ុន។
«ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក្រុមអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសនៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រកូរ៉េខាងជើង បាននិងកំពុងអភិវឌ្ឍឧបករណ៍តេស្ដ PCR ដោយខ្លួនឯង ស្របទៅតាមស្ដង់ដារសកលជាលើកដំបូងបំផុត»។ នេះជាការបញ្ជាក់របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃចន្ទ ទី២៣ ខែសីហានេះ។
កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនបានរាយការណ៍ពីករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី ខណៈប្រទេសឯកោមួយនេះ នៅតែបន្តបិទព្រំដែន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងរាតត្បាតសកលមួយនេះ៕
ប្រភព៖ Reuters
មតិយោបល់