(ភ្នំពេញ)៖ តារាចម្រៀងថ្មីល្បីឈ្មោះរបស់កូរ៉េ ធ្លាប់ជាអតីតមេដឹកនាំក្រុមចម្រៀងនារីដ៏អស្ចរ្យ 2NE1 ដែលជាប់រហស្សនាមថា Queen of K-POP គឺតារាស្រី CL បានសម្រេចបញ្ចេញចម្រៀងថ្មីរបស់ខ្លួនហើយ ក្រោមចំណងជើងថា «SPICY» ខណៈទស្សនិកជនកំពុងតែជក់ចិត្តយ៉ាងខ្លាំង ជាមួយនឹងស្ទីលរ៉េប និងការសម្តែងបែបថ្មីរបស់នាងនៅពេលនេះ។
ក្នុងវីដេអូ MV ចម្រៀង «SPICY» ដែលបញ្ចេញនៅល្ងាចថ្ងៃទី២៤ ខែសីហា (ពេលវេលានៅកម្ពុជា) នោះ គឺបានបង្ហាញអំពីកាយវិការដ៏មានឥទ្ធិពល ដូចជាការរ៉េបយ៉ាងមានអំណាច បូករួមទៅនឹងទឹកមុខ ប្រកបដោយទំនុកចិត្តរបស់ CL។ ជាពិសេស ការលេងស្ទីលម៉ូខោអាវ បានធ្វើឲ្យវីដេអូមួយនេះ កាន់តែទាក់ទាញទ្វេរដង អមដោយចង្វាក់ភ្លេងដ៏អស្ចារ្យ សាច់បាសបុកញ័រទ្រូង គួបផ្សំសាច់ភ្លេងយ៉ាងកន្រ្តាក់អារម្មណ៍តែម្តង។
គួរជម្រាបថា ក្នុង MV ចម្រៀង «SPICY» ក៏មានការចូលរួមសម្តែងដោយតន្ត្រីករ Lil Cherry និង Omega Sapien និងបាននិពន្ធទំនុកច្រៀង ដោយ CL ដោយខ្លួនឯង រួមទាំង Bonique និង sokodomo ផងដែរ៕
មតិយោបល់