ព័ត៌មានសិល្បៈ និងកម្សាន្ត

ការពិតបែបនេះ! ភរិយា ស៊ុក សុភា ទម្លាយការពិតជុំវិញមូលហេតុនៃការលែងលះ

ទម្លាប់បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានផ្លាស់ប្ដូរភ្លាមៗមួយរំពេច ខណ:ភរិយាអតីតតារាសម្ដែង ស៊ុក សុភា បានប្រកាស និងអះអាងថា ចំណងស្នេហ៍របស់អ្នកទាំងពីរបានបែកខ្ទេចខ្ទីបាត់ទៅហើយ។ វាមិនមែនជាការសម្ដែង ប៉ុន្តែជាការពិត ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជុំវិញការទម្លាយការពិតប្រាប់អ្នកកាន់មហាជន អ្នកនាង សារីណា បានរៀបរាប់នៅលើហ្វេសប៊ុកថា «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា ឲ្យបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»។ អ្នកនាងបានសរសេររៀបរាប់ក្នុង Comment ទៀតថាអ្នកនាងមិនយករឿងបែបនេះមកលេងសើចទេ វាមិន មែនសម្ដែង វាជាការពិត។ ហើយមូលហេតុនៃការលែងលះគ្នានេះ គឺកើតឡើងពីភាគីលោក សុភា ដែលជាស្វាមី យកគ្រួសារមកពាក់ព័ន្ធ ពោលគឺបែងចែងមិនត្រូវរវាងគ្រួសារផ្ទាល់ខ្លួន នឹងប្រពន្ធកូន។

អ្នកនាងបន្ដឱ្យដឹងថា ស្វាមីរបស់អ្នកស្រីបានបង្ហាញនូវទង្វើជាច្រើនដែលបង្ហាញថា ក្រុមគ្រួសា ភាគីស្វាមី ធ្វើអ្វីក៏មិនចេះខុស បើទោះជាភាគីភរិយាធ្វើអ្វីក៏មិនត្រូវចិត្តឡើយសរុបជារួមគឺខុសរហូត។ អ្នកស្រីសង្កត់ធ្ងន់ថា ក្នុងនាមជាភរិយាមិនដែលឱ្យស្វាមីទៅស្អប់គ្រួសារគេទេ តែសុំឱ្យចេះបែងចែករវាងក្ដីស្រលាញ់គ្រួសារ និងប្រពន្ធកូនឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

យ៉ាងណាមិញ សារចុងក្រោយរបស់អ្នកនាង សារីណា បានរៀបរាប់អះអាពីការបែកបាក់ទំនាក់ទំនងអាពាណ៍ពិពាហ៍ថា «បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធឲ្យបានច្បាស់លាស់ផង យើងឲ្យឱកាសទៀតដដែលៗម្ដេចបាន? យើងមិនឲ្យគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំឲ្យចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ណឹង ឲ្យបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំឲ្យតែខ្ញុំជួយហើយ មើលរំលងឬមិនឲ្យតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំឲ្យតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា។»៕

 

 

មតិយោបល់