ព័ត៌មានជាតិ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងចាប់រំលោភមិនបានសម្រេច នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង០១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីប៉ុនប៉ង ចាប់រំលោភពុំបានសម្រេចបង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ សំរិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ។

ករណីខាងលើនេះ ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភ ទៅលើជនរងគ្រោះឈ្មោះ ខ .ស.ន ភេទស្រី អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។ លុះពេលព្រឹកឡើងទើបឪពុកម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំថ្មដូនពៅ ។ ចំពោះករណីនេះ បន្ទាប់ពីកើតហតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏កំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់