ដូចមហាជនបានជ្រាបដឹងនឹងទទួលស្គាល់មកហើយថា តារាសម្ដែងប្រុស សាវិន ហ្វីលីប បានសាងកេរ្ដិ៍ឈ្មោះក្នុងវិថីសិល្បៈជាយូរឆ្នាំណាស់មកហើយ ដោយភាពជោគជ័យទាំងភាពយន្ដនៅក្នុងស្រុក និងភាពយន្ដលំដាប់អន្ដរជាតិ។ តារាប្រុសរូបនេះ ហាក់បីដូចជាមិនដែលមានប្រតិកម្មជាមួយសិល្បករ ឬតារាណាមួយនៅក្នុងស្រុកឡើយ តែដោយឡែកនៅថ្ងៃទី២៧ ខែសីហា នេះគេបានឃើញលោកបង្ហោះសារ ពន្លះតារាថ្មោងថ្មីមួយចំនួនដោយមិនបង្ហាញឈ្មោះ។
សារនៅលើហ្វេសប៊ុកបានរៀបរាប់ថា ៖ «តារាថ្មីខ្លះឃើញឯងយកទ្បានកូនស្រីជិះទៅថតកុន មើលលើមើលក្រោមបែបចង់មើលងាយ ខណៈខ្លួនឯងជិះទ្បានទំនើបបង់រំលោះ ផ្ទះបុរីក៍បង់រំលោះ សោះហ្នឹង…សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្សសំបកក្រៅ និងសំបូរមនុស្សរស់នៅក្នុងជីវិត F.a.k.e !ខ្ញុំសូមបញ្ជាក់ថានៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមានជំពាក់បំណុលនរណាសូម្បីតែមួយសេនដុល្លារទ្បើយ មានតែគេជំពាក់ខ្ញុំមិនសង»។
សូមជម្រាបផងដែរថា លោក សាវិន ហ្វីលីប ក្រៅពីជោគជ័យក្នុងសិល្បៈភាពយន្ដ MVចម្រៀង TVC និងShort Film ហើយនោះ ថ្មីៗនេះ លោក៏បង្ហាញឱ្យមហាជនបានដឹងថា លោកបោះជំហានមកកាន់វិស័យ អចលនទ្រព្យដូចជាតារាល្បីៗមួយចំនួន ដូចជាលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆាយ វីរៈយុទ្ធ និងអ្នកនាង ខាត់ សុឃីមផងដែរ ដោយលោក សាវិន ហ្វីលីប បញ្ជាក់ថា ហ៊ានចំណាយខ្ទង់លានដុល្លារលើគម្រោងអចលនទ្រព្យ៕





មតិយោបល់