(ភ្នំពេញ)៖ កូនស្រីបង្កើតរបស់លោក អេ ភូថង គឺកីឡាការិនី អេយ៉ានុត នៅទីបំផុតបានសម្រេចសែនព្រេនតាមប្រពៃណីខ្មែរ ជំនួសឲ្យការរៀបចំពិធីមង្គលការធំដុំ ដោយសារតែវិបត្តិកូវីដ-១៩។ ការសែនព្រេនរបស់កីឡាការិនី អេ យ៉ានុត ក៏ត្រូវបានធ្វើឡើងបន្ទាប់ពី ឪពុករបស់ខ្លួន គឺលោក អេ ភូថង បានជាសះស្បើយពីជំងឺកូវីដ-១៩ផងដែរ។
ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន មិនអំណោយផលដោយសារជំងឺរាតត្បាតសក ល កូវីដ-១៩ កំពុងតែវាយលុកខ្លាំងនៅលើបណ្ដាប្រទេសជាច្រើនក្នុងសកលលោក ព្រមទាំងប្រទេសកម្ពុជាផងនោះ កីឡារិនីប្រដាល់គុនខ្មែរកញ្ញា អេ យ៉ានុត កូនស្រីលោក អេ ភូថង បានសម្រៀចចិត្តរៀបចំពិធីសែនព្រេនជាមួយនឹងស្វាមី ជំនួនឱ្យពិធីមង្គលការដែលមានមនុស្សម្នារចូលរួមច្រើន ហើយមកធ្វើគម្រប់ត្រឹមយាយតា ឪពុកម្ដាយ និងសាច់ញាតិសងខាងប៉ុន្មាននាក់វិញ ។
នេះបើយោងតាមការឱ្យដឹងពីពិធិករកម្មវិធីកីឡាលោក មី សុជាតិ កាលពីយប់មិញនេះ ដោយសំណេរ ថា «កូនស្រីលោកគ្រូ អេ ភូថង, អេ យ៉ានុត សម្រេចរៀបចំសែនជាមួយ ស្វាមី ដោយសារបញ្ហាកូវីដ មិនអាចរៀបការបាន» ។ ទន្ទឹមនឹងនោះ ពិធីករខាងលើក៏បានបន្តដោយពាក្យពេចន៍ជូនពរដល់ អេ យ៉ានុត និងស្វាមី ឱ្យជួបតែសេចក្ដី ជួបតែសុភមង្គលក្នុងក្រុមគ្រួសារ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានសម្ដែងនូវសម្ដេចក្ដីត្រេកអរផងដែរ ។
គួរជម្រាបថា កូនស្រីតែម្នាក់របស់កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង គឺកីឡាការិនីគុនខ្មែរ អេ យ៉ានុត បានរៀបចំពិធីភ្ជាប់ពាក្យជាមួយស្វាមី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ហើយពិធីសិរីមង្គលនោះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ខ្លួនផ្ទាល់ ។ យ៉ាងណាមកដល់ពេលនេះ ក្រោយពីបានស្វែងយល់ចិត្តគ្នា អស់ រយៈពេលជាយូរឪពុកម្ដាយទាំងសងខាង ក៏បានឯកភាពរៀបចំពិធីសែនព្រេនជំនួនការរៀបអាពាហ៍ពិពាហ៍តែម្ដង៕
មតិយោបល់