ព័ត៌មានជាតិ

ជនធ្លាប់ជាប់ពន្ធនាគារម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត ករណីរំលោភកូនស្រីចុងនៅក្នុងបន្ទប់ជួល

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ រំលោភកូនចុងខ្លួនឯងបានសម្រេច៣ដង ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី ចំណុចបន្ទប់ជួលលេខ1E ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ ស្នាក់នៅភូមិសង្កាត់ កើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ជ. ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។

ប្រភព​ដដែលបន្តថា​ នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូនម្នាក់ ដែលជាក្មេងរងគ្រោះ ដោយប្តីបានលែង លះគ្នា ហើយបានយកប្តីក្រោយ ដែលជាជនសង្ស័យបានរយៈពេលជាង៩ឆ្នាំមកហើយ ដោយទទួលបានកូន៣នាក់ រួមទាំងកូន នៅក្នុងពោះ ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលម្តាយជនរងគ្រោះមិននៅផ្ទះ ដោយជាប់រវល់ទៅធ្វើការ រោងចក្របាត់ ពេលនោះជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយ ក៏បានទៅធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ជាបន្តបន្ទាប់ រហូតបានសម្រេចចំនួន៣ដង បណ្តាលអោយជនរងគ្រោះឈឺផ្សារ ត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ហើយបានគំរាមគំហែង ជនរងគ្រោះទៀតថា បើហ៊ានប្រាប់ម្តាយឲ្យដឹង នឹងអារកសម្លាប់ចោល ។ លុះក្រោយមកដោយឃើញ អាការកូនស្រីមានសភាព ស្លេកស្លាំង ទើបម្តាយចេះតែចចេសសួរ ទើបជនរងគ្រោះបានរៀបរាប់ប្រាប់ម្តាយ អោយបានដឹងរឿងខាងលើ ភ្លាមៗនោះ ក៏បាននាំជន រងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន អោយចុះឃាត់ខ្លួនជនសង្ស័យ ដែលជាឪពុកចុងយក សាកសួរ និងចាត់ការតាមនីតិវិធី ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈទៅលើកូនចុងរបស់ខ្លួនប្រាកដមែន តែរំលោភបានសម្រេចតែ២ដងប៉ុណ្ណោះ ៕

មតិយោបល់