តារាសម្ដែង ចន ស័ក្ដ ត្រូវបានមហាជនស្គាល់មុខតាមរយៈការសម្ដែងភាពយន្ដ និង MV បទចម្រៀង។ លោកធ្លាប់បានចេញមុខនៅក្នុង MV បទចម្រៀងតារាស្រី មាស សុខសោភា បទ«ត្រឡប់» និងភាពយន្ដខ្លី «ភិក្ខុពនេចរ» ដែលជាគំនិតណែនាំឡើងដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានចេញផ្សាយជូនទស្សនាជាផ្លូវការហើយកាលពីថ្ងៃទី១១ខែ មេសា ឆ្នាំ២០២១លើFacebook Page Kou Sopheap។
ថ្មីៗនេះ គេបានចាប់អារម្មណ៍ឃើញលោក បានការអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបរិភោគប្រភេទត្រីកម្រម្យាង ដែលពូជត្រីតំណាងឱ្យប្រទេសកម្ពុជា។ លោកសរសេររៀបរាប់ថា «ខ្ញុំសូមអង្វរជនរួមជាតិ សូមមេត្តាកុំសម្លាប់និងបរិភោគត្រីគល់រាំង ដែលជាត្រីតំណាងជាតិ កំណត់ដោយព្រះរាជក្រឹត្យលេខនស.រកត/0305/149 ចុះថ្ងៃទី21 មីនា ឆ្នាំ2005។ រូបនេះ ថតបានពីផ្សារថ្មីកាលពីថ្ងៃចន្ទទី6 ខែកក្កដា ឆ្នាំ2020នេះ!
ជាពិសេសសូមផ្ដាំផ្ញើទៅបងប្អូនដែលជាអ្នកនេសាទគ្រប់ជនជាតិ»។
យើងគួរដឹងដែរថា ដោយសារពូជត្រីគល់រាំងជាត្រីតំណាងជាតិ ដែលមានតម្លៃកាត់ថ្លៃមិនបាន បើនៅតែបន្ដមានការនេសាទនិងលក់ដូរនៅទីផ្សារទៀតនោះ ពូជត្រីនេះអាចនឹងហិនហោច ហើយបាត់បង់ពីប្រទេសកម្ពុជា៕












មតិយោបល់