កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ លោក ឈិន ឡុង ឬ ជេគី ចាន់ កំពូលតារាសម្ដែងល្បីរបស់ប្រទេស ចិន បានអញ្ចើញចូលរួមកម្មវិធីសប្បុរសធម៌ ក្នុងប្រទេសថៃ បានការជួយសង្គ្រោះគ្រោះទឹកជំនន់នៅភាគខាងត្បូង ដែលកំពុងរងគ្រោះយ៉ាងខ្លាំង ។
លោក ឈិន ឡុង បានចូលរួមចែករំលែកនូវក្ដីស្រលាញ់ និងចិត្តសប្បុរសធម៌បរិច្ចាគទឹកប្រាក់ជាលុយសុទ្ធចំនួន ៥ សែន ដុល្លារ ហុងកុង ត្រូវ ២.៤ លានបាត ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ ។
លោកបានពោលក្នុងកម្មវិធីខាងលើថា ” ខ្ញុំធ្លាប់ធំដឹងក្ដីនៅប្រទេសថៃ នៅតំបន់ យ៉ាវវ៉ារាត ទើបខ្ញុំយល់អារម្មណ៍ និងទឹកចិត្ត របស់ប្រជាជនថៃយ៉ាងខ្លាំង បើទោះជាឥឡូវជាតារា ដែលមានកេរ្ដិ៍ឈ្មោះ តែក៏គិតថា ប្រទេសថៃបីដូចជាផ្ទះទី ២ ប្រសិនបើមានអ្វីដែលខ្ញុំអាចជួយបាន ក៏ព្រមនឹងជួយ ហើយមានអារម្មណ៍រំភើប ដែលបានមកប្រទេសថៃ ក្នុងថ្ងៃរួមគ្នាធ្វើបុណ្យកុសលបែបនេះ ខ្ញុំសប្បាយចិត្តដែលមានអ្នកបរិច្ចាគមុននេះចំនួនជាង ៣ លានបាត ចង់ប្រាប់គ្រប់គ្នាថាដោយសារមានអ្នកទាំងអស់គ្នា ទើបពិភពលោកនេះស្រស់ស្អាត ៕
មតិយោបល់