ព័ត៌មានជាតិ

យុវជន២នាក់ បានរួមភេទ ជាមួយអនីតិជន ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី០៤ខែ កញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១០ និង៣០នាទី ព្រឹកនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរ បាលខេត្តបាលដំបង លោក សេង លុច អធិការនគរ បា លស្រុកថ្មគោល បានដឹកនាំធ្វេីការ ឃាត់ខ្លួនយុវ ជន ចំនួន០២នាក់ទាក់ទងនឹងករណីបទរួ.ម.ភេ. ទ ជាមួយអនីតិជនអាយុ ក្រោម១៥ឆ្នាំ មកកាន់អធិ ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាក សួរ ស្រាវជ្រាវ។
-ជនសង័្សយជាយុវជនទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ឡុង ថាវ ភេទប្រុសអា យុ ២២ឆ្នាំ រស់ នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ ដំបង ។
២-ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុសអា យុ២២ឆ្នាំ រស់នៅភូមិសំ រោង ឃុំតាម៉ឺន ស្រុកថ្ម គោល ខេត្តបាត់ ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនយុវជនទាំងពីរ នាក់នេះគឺ កាលពីថ្ងៃទី ៣ ១ ខែ សីហា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីឈ្មោះ ច- ល ភេទស្រីអាយុ ៥២ឆ្នាំរស់នៅ ឃុំមោង ស្រុកមោង ឬស្សី ដែលអះអាងថា កូនស្រីរបស់គាត់ឈ្មោះ ព. ម.ស អាយុទេីបតែ ១៣ឆ្នាំ ត្រូវបានយុវជនឈ្មោះ ឡុង ថាវ ភេទប្រុសអា យុ ២២ឆ្នាំ ប្រេី ល្បិចកលល្បួងនាំយកទៅរួ.ម.ភេ.ទ ហេីយនាំយកចេញពីមូលដ្ឋានបាត់តែម្តង ជាមួយនោះឈ្មោះ ដ .គ.ណ ភេទប្រុសអាយុ៣៩ឆ្នាំរស់ នៅ ឃុំមោង ស្រុកមោងឬស្សី ដែរដែលគាត់អះអាងថាត្រូវជាឪពុករប ស់ កុមារី ឈ្មោះណ.រ.ស អាយុ ១១ឆ្នាំ ត្រូវបានយុវជនឈ្មោះ រ៉េន ចន្រ្ទា ហៅ បា រាំងភេទប្រុសអាយុ២២ឆ្នាំប្រើល្បិចកលល្បួងនាំយក ទៅរួ.ម.ភេ.ទ ហេីយនាំចេញបាត់ពីមូលបដ្ឋាន។

ក្រោយពីទទួលបានពាក្យបណ្ដឹងទាំងពីរនេះរួចវមកសមត្ថកិច្ចនគរបាលបានធ្វេីការស្រាវជ្រាវ រហូតរកឃេីញយុវជនទាំងពីរនាក់នេះនិងកុមារីជា ជនរងគ្រោះទាំងពីរនាក់នោះផង ។

នៅពេលនេះសមត្ថកិច្ចនគរបាលបាន រៀបចំក សាងសំណុំរឿងបញ្ជូនយុវជនទាំងពីរនាក់មកកាន់ការិយា ល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯកុមារីទាំងពីរនាក់បានប្រគល់ជូនឪពុក ម្តាយនាំ ទៅមូលដ្ឋានវិញ៕

 

 

មតិយោបល់