-នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១០និង៣០នាទី ព្រឹកនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វេីការឃាត់ខ្លួនយុវជនចំនួន០២នាក់ទាក់ទងនឹងករណីបទរួ.ម.ភេ. ទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ មកកាន់អធិ ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ ស្រាវជ្រាវ។
-ជនសង័្សយជាយុវជនទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ឡុង ថាវ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនយុវជនទាំងពីរនាក់នេះគឺកាលពីថ្ងៃទី៣១ខែ សីហា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីឈ្មោះ ច- ល ភេទស្រីអាយុ៥២ឆ្នាំរស់នៅ ឃុំមោង ស្រុកមោង ឬស្សី ដែលអះអាងថាកូនស្រីរបស់គាត់ឈ្មោះ ព.ម.ស អាយុទេីបតែ ១៣ឆ្នាំ ត្រូវបានយុវជនឈ្មោះ ឡុង ថាវ ភេទប្រុសអាយុ២២ឆ្នាំ ប្រេីល្បិចកលល្បួងនាំយកទៅរួ.ម.ភេ.ទ ហេីយនាំយកចេញពីមូលដ្ឋានបាត់តែម្តង ជាមួយនោះឈ្មោះ ដ .គ.ណ ភេទប្រុសអាយុ៣៩ឆ្នាំរស់ នៅ ឃុំមោង ស្រុកមោងឬស្សីដែរដែលគាត់អះអាងថាត្រូវជាឪពុករបស់កុមារី ឈ្មោះណ.រ.ស អាយុ១១ឆ្នាំ ត្រូវបានយុវជនឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំងភេទប្រុសអាយុ២២ឆ្នាំប្រើល្បិចកលល្បួងនាំយកទៅរួ.ម.ភេ.ទហេីយនាំចេញបាត់ពីមូលបដ្ឋាន។
ក្រោយពីទទួលបានពាក្យបណ្ដឹងទាំងពីរនេះរួចវមកសមត្ថកិច្ចនគរបាលបានធ្វេីការស្រាវជ្រាវ រហូតរកឃេីញយុវជនទាំងពីរនាក់នេះនិងកុមារីជាជនរងគ្រោះទាំងពីរនាក់នោះផង ។
នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនយុវជនទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់រីឯកុមារីទាំងពីរនាក់បានប្រគល់ជូនឪពុក ម្តាយនាំទៅមូលដ្ឋានវិញ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់