ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បង​ទុំ អូន​ទាវ ២០១៥ កម្សត់​ក៏​កម្សត់ កំប្លែង ក៏​កំប្លែង (​មាន​វីដេអូ​)

​ភ្នំពេញ​៖​រឿង​បែប​កំប្លែង និង​កម្សត់ របស់​ផលិតកម្ម Rock ដែល​ជា​វណ្ណ​កម្ម​ថ្មី ក្រោម​ចំណងជើង​ថា “​បង​ទុំ អូន​ទាវ ២០១៥” កំពុងតែ​ធ្វើឲ្យ​ទស្សនិកជន រងចាំ​ទស្សនា​អន្ទះអន្ទែង ក្រោយ​ពី​ចេញ​ជា Trailer ។​
​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក របស់​ផលិតកម្ម Rock បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ៖​រឿង​នេះ​បាន​ចេញ​ជា Trailer រួចរាល់​ហើយ ដោយ​នឹង​វាយលុក​រោងកុន​ល្បី​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២១ ខែ ឧសភា នេះ ។​

​ក្នុង​រឿង​នេះ​ដែរ មាន​ការចូលរួម​សម្តែង​ដោយ នាយ​ក្រូច ជា​តួឯក និង​កញ្ញា តូ​តា ជា​តួឯក ដោយ​ស្រលាញ់គ្នា​តាំង​ពី​មនុស្ស រហូត​ដល់​ខ្មោច ។​
​ចង់ដឹងថា រឿង​នេះ​ល្អមើល​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

Rock2

មតិយោបល់