តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការ ពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួល ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។
ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះ ត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត ពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត ៕
មតិយោបល់