ហ្វេនៗចាប់អារម្មណ៍មិនស្ទើរ ពេលឃើញ សុគន្ធ និសា និងស្វាមី បណ្តើរគ្នាចូលរួមកម្មវិធីពិសេសមួយ

(ភ្នំពេញ)៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញតារាមច្រៀងល្បី សុគន្ធ និសា បណ្តើរស្វាមីយ៉ាងសមសួន ទៅចូលរួមកម្មវិធីពិសេសមួយ របស់ប្អូនប្រុស ណាក់ ស្រីណា។

ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា តារាចម្រៀង សុគន្ធ និសា និងតារាសម្តែង ណាក់ ស្រីណា គឺមានភាពស្និតស្នាលនឹងគ្នាជាខ្លាំង ពោលគឺមានជាប់ខ្សែស្រឡាយនឹងគ្នាថែមទៀត។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ត្រូវបានគេដឹងថា ជាថ្ងៃពិសេសរបស់ប្អូនប្រុស ណាក់ ស្រីណា ពោលជាថ្ងៃ «សិរីមង្គលពិធីពិសាស្លាដក់កន្សែង» ហើយអ្វីដែលពិសេស គឺមានការចូលរួមដោយផ្ទាល់ពីសំណាក់តារាចម្រៀង សុគន្ធ និសា និងស្វាមីផងដែរ។

ក្រៅពីចាប់អារម្មណ៍នឹងគូស្វាមីភរិយារបស់ សុគន្ធ និសា ចូលរួមកម្មវិធីនោះ គឺអ្នកគាំទ្របានលាន់មាត់គ្រប់ៗគ្នាថា ត្បិតសុគន្ធ និសា ជាតារាចម្រៀងល្បី ដែលមានភាពសាមញ្ញយ៉ាងខ្លាំង ដោយទាំងពីរនាក់ប្តីប្រពន្ធ មិនមានការតុបតែងខ្លួនអ្វីធំដុំនោះទេ គ្រាន់តែស្លៀកពាក់ធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅតែមានភាពលេចធ្លោរ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *