ពិតឬយ៉ាងណា! នាយ ចឺម បង្ហាញទំនាក់ទំនងស្នេហ៍ ជាមួយតារាស្រីស្រស់សោភាពម្នាក់ យ៉ាងភ្ញាក់ផ្អើល!

(ភ្នំពេញ)៖ អ្នកគាំទ្រកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ខណៈអ្នកខ្លះក៏មានចម្ងល់ក្នុងចិត្តថា ជាការពិត ឬក៏ជាការសម្តែងទាក់ទងនឹងបទចម្រៀង ក្រោយពីឃើញនាយ ចឺម ដាក់Relation ship លើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយតារាស្រីរូបស្រស់សោភាម្នាក់។

បើនិយាយទៅ កាលពីប៉ុន្មានថ្ងៃមុន នាយចឺម បានដាក់ Relation Ship ជាមួយតារាស្រីរូបស្រស់ម្នាក់ជាសាធារណៈ ក្រោយពីពួកគេបានថត MV រួមគ្នានៅក្នុងបទចម្រៀងរបស់ នាយចឹម ដែលមានចំណងជើង ថា «ថ្លៃទឹកដោះ»។ ទោះបីជាយ៉ាងណាជុំវិញ បញ្ហានេះមិនទាន់អាចសុំការបញ្ជាក់ពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេនាយ ចឺម បាននៅឡើយ។

សូមបញ្ជាក់ថា តារាចម្រៀងមានប្រភពពីភ្នំស្រង់ខេត្តកំពង់ស្ពឺរូបនេះ ត្រូវបានគេមើលឃើញថា ជាតារាចម្រៀងដែលមានរឿងអាស្រូវស្នេហាច្រើន ទោះបីជារូបគេមានវ័យក្មេងយ៉ាងណាក៏ដោយ។ មានរឿងស្នេហាក៏បណ្ដាលឲ្យរូបគេរងនូវបញ្ហាដល់ខ្លួនផងដែរ នាពេលកន្លងមក។ មានការកត់សម្គាល់ថា អតីតសង្សាររបស់នាយចឺម សុទ្ធតែជាស្រីស្អាតសាច់សខ្ចីទាំងអស់ ជាក់ស្ដែងដូចជាតារាសម្ដែង អៀ ម៉េងលិ និងតារាសម្ដែងអូនហ្វា ជាដើម។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *