សៀមរាបៈ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៩ឧសភានេះ Miss Global ទាំងបីរូបនឹងទៅដល់ខេត្តសៀមរាប ។ នេះបើយោងតាមការបញ្ជាក់របស់ លោក សុះ ម៉ាច ដែលបានឡើងយន្តហោះទៅចាំនៅសៀមរាបមុនតាំងពីព្រឹកថ្ងៃនេះ។ លោកបញ្ជាក់ថា កញ្ញាទាំងបី កំពុងត្រូវបានរង់ចាំទទួលដោយប្រតិភូនៅខេត្តសៀមរាប និងអ្នកគាំទ្រមួយចំនួននៅព្រលានយន្ដហោះខេត្តសៀមរាប។ ក្នុងនោះ កញ្ញាឯកលេខ៤មកពីប្រទេសប៊ុលការីក៏នឹងធ្វើដំណើរមកដល់ខេត្តសៀមរាបនៅល្ងាចថ្ងៃទី១០ឧសភាផងដែរ ដើម្បីទស្សនកិច្ចលើទឹកដីអង្គរក្នុងដំណើរមកដល់កម្ពុជាលើកនេះ៕ មតិយោបល់
មតិយោបល់