ព័ត៌មានជាតិ

Tuchel សារភាពថាបានព្យាយាមចរចា Sevilla ពិតមែនដើម្បីទិញ Kounde កាលពីរដូវក្តៅកន្លងមក

បរទេស៖ ព័ត៌មានអំពីការចរចាដោយបរាជ័យក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធបារាំង Kounde ពីក្លឹប Sevilla បានកើតឡើងភ្លាមក្លឹបតោខៀវ Chelsea ក៏បានងាកគោលដៅភ្លាមទិញបាន Saul Niguez ជំនួសវិញពីក្លឹប AT Madrid។

នៅក្រោយចប់កិច្ចការងាររដូវក្តៅហើយនោះគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានប្រកាសអះអាងថាក្លឹបនិងលោកគឺពិតជាបានព្យាយាមក្នុងការចរចានាំយកកីឡាករ Jules Kounde វ័យ២២ឆ្នាំរូបនេពិតមែនកាលពីរដូវក្តៅប៉ុន្តែមិនបានជោគជ័យឡើយ។

ទោះបីជាយ៉ាងណាក្តីនៅនាទីចុងក្រោយ Chelsea បានធ្វើបានសម្រេចនូវកុងត្រាខ្ចីជើងកីឡាករ Saul Niguez ពីក្លឹបយក្សអេស្បាញ ATMadridជំនួសវិញព្រមទាំងជម្រើសទិញដាច់នៅរដូវកាលបន្ទាប់ផងដែរ។

គួរឲ្យដឹងដែរថាកន្លងមកគ្រូរបស់ក្លឹប Sevilla លោក Julen Lopetegui ក៏បានបញ្ជាក់ហើយដែរថាក្លឹបទាំងឡាយដែលមានបំណងចង់បានKounde សុទ្ធតែមិនអាចបំពេញតាមការទាមទារនូវតម្លៃខ្លួនពីសំណាក់ក្លឹប Sevilla ឡើយ៕

មតិយោបល់