ព័ត៌មានសិល្បៈ និងកម្សាន្ត

បាន មុន្នីល័ក្ខ កំពុងជួបទុក្ខធំ ព្រោះបងប្រុសនាងទទួលមរណភាព

(ភ្នំពេញ)៖ តារាចម្រៀងជំនាន់ក្រោយ កញ្ញា បាន មុន្នីល័ក្ខ មួយរយ:នេះត្រូវបានមហាជនដឹងថា មានរឿងរ៉ាវមួួចំនួនជាមួយ អ្នកនាង ម៉េង កែវពេជ្ជតា ព្រោះតែនាងបាន Cover បទចម្រៀង «ជំនោរដើមខែ» មិនដាក់ឈ្មោះម្ចាស់ដើម រហូតសម្រេចលុបវីដេអូចម្រៀងនេះចេញពី YouTube ដើម្បីបញ្ជប់រឿង។

យ៉ាណាមិញ ក្រោយរឿងនេះបានបញ្ជាប់ នៅពេលនេះ កញ្ញា បាន មុន្នីល័ក្ខ បានមកជួបរឿងធំមួយទៀត គឺបងប្រុសរបស់នាងទទួលមរណភាព។ នៅល្ងាចថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញនេះ យោងតាមផេកផ្ទាល់ខ្លួនរបស់ កញ្ញា បាន មុន្នីល័ក្ខ បានដង្ហោះសារយ៉ាងសោកសៅក្រៃលែងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ដោយបងប្រុសរបស់ខ្លួនបាន ទទួលមរណភាព ក្រោយឃើញយ៉ាងដូច្នេះធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បករសិល្ប:ការនីជាច្រើនបានចូលរួមរំលែកទុក្ខដល់នាងជាច្រើនផងដែរ ។

ដោយតារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ បានដង្ហោះសាររៀបរាប់ទាំងសោកសៅបែបនេះថា «មិនគួរបងទៅលឿនបែបនេះទេ នៅនិយាយធម្មតាសោះម៉ានថ្ងៃមុនសូមឲ្យវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពផងចុះ បងប្រុសដ៏ល្អរបស់ប្អូនអឺយ»៕

មតិយោបល់