ភ្នំពេញ៖ បទចម្រៀង “ទឹកភ្លៀងលាងទឹកភ្នែក ” របស់ក្រុម De5inite ជ្រកក្រោមផលិតកម្ម Rich Kids Media បានធ្វើឲ្យទស្សនិកជនស្ទើរតែសម្រក់ទឹកភ្នែកទៅតាមសាច់រឿងនៃបទចម្រៀងមួយនេះ ដោយកំសត់រកអ្វីថ្លែងពុំបាន ។ បទនេះដែរ និយាយអំពីស្នេហា របស់គូស្នេហ៍មួយគូ ដែលបានព្រាតគ្នា ទៅរៀបការជាមួយនឹងអ្នកផ្សេង តម្រូវឲ្យទៅរស់នៅសហរដ្ឋអាមេរិក ខណៈដែលតួស្រីបង្ខំចិត្តបែក ព្រោះតែនាងមានជំងឺប្រចាំកាយ រោគមហារីក មកយាយី រហូតដល់ស្លាប់ក្រោមរង្វង់ដៃអតីតគូស្នេហ៍ក្រោមតំណក់ទឹកភ្នែករាប់រយលានគ្រាប់ មកលាងទឹកភ្នែក សឹងតែមិនគ្រប់ ។
ជាមួយនឹងបទនេះដែរ តំណាង ផលិតកម្ម Rich Kids Media បានអះអាងថា “បទនេះដែរខាងលោកផលិតអស់ទឹកប្រាក់ប្រហែលពី ៣០០០ ទៅ ៥០០០ ដុល្លាអាមេរិក ដោយសម្រិតសម្រាំងប្លង់ថត គិតពីគុណភាពជារឿងសំខាន់ ” ។ លោកបានបន្តទៀតថា បទនេះដែរ ជាបទដែលយកលំនាំតាមបទរបស់កូរ៉េក្រុម B2ST ហើយវាចេញកាលពីថ្ងៃទី ១៧ ខែ តុលា នេះ ខណៈដែលធ្វើជិតរួចរាល់ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ។
បញ្ជាក់ផងដែរថា ក្រៅពីនេះ ទស្សនិកជនជាច្រើន កំពុងទន្ទឹងរងចាំ រឿងសម្រិតសម្រាំងទុកប្រកួតពានរង្វាន់អាស៊ី “ព្រលឹង៧ថ្ងៃ” របស់ផលិតកម្ម Rich Kids Media ៕
ទស្សនាបទច្រៀងដូចខាងក្រោមនេះ៖
មតិយោបល់