ទីបំផុត! ទឹម រដ្ឋា ទម្លាយថា ចង់ចូលរោងការ ខណៈកូវីដ-១៩នៅមិនទាន់ស្ងប់ស្ងាត់

(ភ្នំពេញ)៖ ទឹម រដ្ឋា ត្រូវបានមហាជនដឹងថា គឺជាតារាបង្ហាញម៉ូត តារាសម្តែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។ ក្រៅពីការងារសិល្បៈ ទស្សនិកជនក៏បានចាប់អារម្មណ៍នឹងរឿងរ៉ាវឯកជន ជីវិតស្នេហារបស់តារាស្រីរូបនេះថែមទៀត ដោយនាងនិងគូស្នេហ៍ជនជាតិបរទេសបានបង្ហាញទំនាក់ទំនងជាយូរមកហើយ និងបង្ហាញភាពផ្អែលល្ហែមជារឿយៗ។ កន្លងទៅជាច្រើន ឆ្នាំនៃទំនាក់ទំនងមួយនេះ ទីបំផុត ទឹម រដ្ឋា សម្រេចចិត្តទម្លាយហើយថា នាងចង់រៀបការ។

ជាក់ស្តែងនៅមុននេះបន្តិច ទឹម រដ្ធា បានធ្វើមានជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាបពីបានបង្ហោះរូបភាពជាច្រើនសន្លឹករួមជាមួយគូរស្នេហ៍ ដង្ហើយថាចង់រៀបការ នៅគណនីហ្វេសប៊ុករបស់ខ្លួន ដោយក្នុងនោះនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា «៖ My គូរជិវិត COVID 19 នេះ អត់ព្រមឈប់សោះ អត់ថា ទឹម រដ្ធា ចាំចូលរងការទេអី គ្នាមិនងាយបានការទេណា ទៅវិញឲលឿនៗទៅទាន់ខ្ញុំកំពុងតែចង់ការ»។

គួរជម្រាបថា តារាសម្ដែង និងតារាម៉ូដែលកញ្ញា ទឹម រដ្ឋា ត្រូវបានគេដឹងថា ជាសិល្បការិនីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសនាងថែមទាំងមានកម្ពស់ខ្ពស់ស្រលះទៀតផង។ បើមើលទៅលើរូបរាងវិញ ឃើញថានាងមានរាងស្រឡូន ដែលនារីគ្រប់រូបប្រាថ្នាចង់បានផងដែរ។ លើសពីនេះទៅទៀត ការរៀបចំខ្លួន ក៏មើលទៅមានភាពលេចធ្លោ ស្រស់ស្អាត និងទាន់សម័យទៀតផង៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *