ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក Moses Chan ជាកំពូលតារាសម្ដែង TVB បានចាត់ទុកប្រពន្ធជា ទេពធីតា នៅក្នុងជីវិត

លោក Moses Chan ជាកំពូលតារាសម្ដែងប្រុសរបស់ TVB និង ជាមេគ្រួសារដ៏ល្អម្នាក់ ហើយលោកតែងតែទទួលបានការគោរពស្រឡាញ់​ពី​សំ​ណាក់​​ទស្សនិក​ជន ​ក៏ដូចជាអ្នកគាំទ្ររបស់លោកជាខ្លាំង នាពេលកន្លងមក។

ដូចដែលប្រិយមិត្តនិយមតាមដានតារាប្រុសរូបនេះ បានឱ្យដឹងរួចហើយ លោក Chan និង អ្នកនាង Aimee Chan អ្នកទាំងពីរបានសម្រេចចិត្ត​ដឹក​ដៃ​គ្នា​រៀបការសាងគ្រួសារកាលពីឆ្នាំ ២០១៣ ហើយបច្ចុប្បន្ន ប្តីប្រពន្ធតារាឆ្នើមរបស់ហុងកុងមួយរូបនេះ បានសាងគ្រួសារយ៉ាងកក់ក្តៅ ព្រម​ទាំង​មានកូន ៣ នាក់ក្នុងបន្ទុក។

យ៉ាងណាមិញ កំពូលតារាសម្ដែងហុងកុងដែលជាសំណព្វចិត្តរបស់អ្នកគាំទ្ររូបនេះ បានទម្លាយពាក្យក្នុងទៅកាន់ភរិយា ស្ដាប់ហើយរំភើប​ជំនួ​ស​​​អ្នកស្រី Chan ដោយស្វាមីបានពោលពេញមាត់ៗថា៖ «លោកពិតជាមានសំណាងដែលបានជួបអ្នកស្រី Aimee Chan ចូល​មក​ក្នុង​ជីវិត»

ក្នុងនោះ តារាប្រុសវ័យ ៥០ ឆ្នាំរូបនេះ បាននិយាយបន្តថា៖ «គ្រួសាររបស់ខ្ញុំ គឺជាអាទិភាពចម្បងរបស់ខ្ញុំ ហើយពួកគេជំរុញខ្ញុំឱ្យ​ខិតខំ​បន្ថែម​ទៀត ​ដើម្បីផ្តល់ជីវិតល្អប្រសើរសម្រាប់ពួកគេ។ ដើម្បីអរគុណចំពោះការលះបង់របស់ Aimee ខ្ញុំចាត់ទុកនាងដូចជាទេពធីតា ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​ និង ​គោរព​នាងជារៀងរហូត»

មតិយោបល់