(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាបានដឹងច្បាស់ហើយថា ដោយកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ គឺចំថ្ងៃខួបកំណើតរបស់តារាចម្រៀងរូបនេះ។ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺតារាចម្រៀងមាឌល្អិត ពេជ្រ ថៃ ដែលបាត់មុខយូរពីវិស័យចម្រៀង ស្រាប់តែលេចមុខយ៉ាងភ្ញាក់ផ្អើលក្នុងកម្មវិធីខួបកំណើតរៀមច្បង។
ពេជ្រ ថៃ ស្រាប់តែលេចមុខជូនពរ coach របស់ខ្លួនក្នុងថ្ងៃខួបកំណើតបែបនេះថា «រីករាយថ្ងៃកំណើតម៉ាក់មីងAok Sokunkanha – ឱក សុគន្ធកញ្ញាក្មួយសូមជូនម៉ាក់មីងមានសុខភាពល្អ សំណាងល្អ មានសម្រស់កាន់តែស្អាត មានសុភមង្គលក្នុងគ្រួសារ ជោគជ័យគ្រប់ភារៈកិច្ច»។
គួរជម្រាបថា ពេជ្រ ថៃ គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការចូលរួមប្រឡងក្នុងកម្មវិធី «The Voice Kids Cambodia» និងបានក្លាយជាម្ចាស់ពាននៃកម្មវិធីនេះស។ មួយរយៈចុងក្រោយនេះ ពេជ្រ ថៃ ហាក់បាត់មុខពីវិស័យចម្រៀង មិនទាន់មានឃើញបញ្ចេញបទថ្មីៗឡើយ៕
មតិយោបល់