កណ្ដាលៈ នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ២៨ នាទី មានករណីអគ្គិភ័យឆេះនៅត្រង់ចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល បណ្តាលអោយឆេះ ភោជនីយដ្ឋានជី ឌី មួយកន្លែង មានទំហំ២៧ម x ៥២ម ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យ គ្រោះថ្នាក់ដល់មនុស្សឡើយ ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួនៈ០៤គ្រឿង ប្រើប្រាស់ទឹកអស់២២ឡាន ក្នុងនោះ៖ រថយន្តរបស់អធិការដ្ឋាននគរបាល ស្រុកពញាឮ ចំនួនៈ០១គ្រឿង, រថយន្ត អធិការដ្ឋាននគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺចំនួនៈ ០១ គ្រឿង, រថយន្ត អធិការដ្ឋាននគរបាល ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួនៈ០១គ្រឿង ។ រថយន្តអធិការដ្ឋាន នគរបាល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួនៈ០១គ្រឿង ។ អគ្គិភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង ១០ និង៥២នាទី ៕
មតិយោបល់