ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វេនៗប៉ុន្មាននាក់លួចច្រណែន ពេលឃើញគូស្នេហ៍ ជីមមី និយាយពាក្យបែបនេះដាក់នាង?

(ភ្នំពេញ)៖ គូស្នេហ៍តារាវ័យក្មេងមួយគូកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានភាពផ្អែមល្ហែមនឹងគ្នាជារឿយៗ នោះគឺ ពិធីការិនី ជីមមី ជាមួយលោក Cham Nou ដែលមានឈ្មោះក្រៅថា Jimmy ខណៈអ្នកទាំងពីរ កាន់តែមានភាពល្អូកល្អើននឹងគ្នាខ្លាំងឡើង ជាមួយនឹងសកម្មភាពជាច្រើនពោរពេញដោយសុភមង្គល មានក្ដីសុខនៅក្នុងទំនាក់ទំនងស្នេហាដ៏ល្អរបស់ពួកគេ។

ដោយឡែកថ្មីៗនេះ គូស្នេហ៍មួយគូនេះ ក៏នៅតែអាចទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍បណ្ដូលចិត្តរបស់ កញ្ញា ជីមមី បានចេញមកបង្ហោះសារមួយយ៉ាងមានអត្ថន័យ ដែលពោរពេញទៅដោយសេចក្ដីស្រលាញ់ចំពោះនាង ដោយបានរៀបរាប់ថា «គ្រាន់តែឃើញមុខអូន ក៏បងទាយដឹងថាកូនយើងស្អាតប៉ុណ្ណា ?ហើយបងចង់ឲ្យកូនប្រុសយើង មាននារីម្នាក់ដែលស្អាត ឆ្លាត រឹងមាំដូចអូនជាគូជីវិត។ ហើយបងចង់ឲ្យកូនស្រីយើង មានរូបរាងស្អាតដូចអូន និងអត្តចរិតដូចអូន។ ហើយបងក៏ចង់ឲ្យខ្លួនបងផ្ទាល់មានអូននៅក្បែរដល់ពេលយើងចាស់ទៅ» ។

គ្រាន់តែឃើញការបង្ហោះសារបែបនេះពីសំណាក់ លោក Cham Nou ទៅកាន់កញ្ញា ជីមមី ហើយនោះ មានហ្វេនៗរបស់តារារូបនេះមិនតិចនោះទេ ចូលទៅ Comment ដើម្បីបង្ហាញពីការគាំទ្រ និងការស្រឡាញ់ទំនាក់ទំនងរបស់អ្នកទាំងពីរ។ ជាពិសេសនោះ គឹបានជូនពរឲ្យគូស្នេហ៍តារាវ័យក្មេង ជំនាញនិយាយភាសាអង់គ្លេសទាំងពីរនាក់នេះ ស្រឡាញ់គ្នាជារៀងរហូត និងផ្អែមល្ហែមបែបនេះផងដែឬ៕

មតិយោបល់