ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអ្វីក្នុងចិត្ត! វី ឌីណែត ស្រាប់តែពោលថា «គាំទ្រអ្វីដែលសិល្បៈខ្មែរ ប្រឹងបង្កើតនិងកែច្នៃ កុំមានតែការជាន់ពន្លិច»

(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះ កូនបង្កើតរបស់តារាជើងចាស់ ហួរ ឡាវី គឺកញ្ញា វី ឌីណែត ហាក់ធ្វើឲ្យមហាជនមានការចាប់ អារម្មណ៍ជាខ្លាំង ក្រោយនាងធ្វើការបញ្ចេញមតិនៅលើបណ្តាញសង្គម អំពីវិស័យសិល្បៈក្នុងប្រទេស។ ក្នុងនាមជាអ្នកសិល្បៈជំនាន់ក្រោយដែលមានភាពល្បីល្បាញគួរសម កញ្ញា វី ឌីណែត គឺស្ថិតនៅចំណុចគំនិតច្នៃប្រឌិតពីអាជីពសិល្បៈ ដោយនាងអះអាងថា «គាំទ្រអ្វីដែលសិល្បៈខ្មែរ ប្រឹងបង្កើតនិងកែច្នៃ កុំមានតែការជាន់ពន្លិច»។

កញ្ញា វី ឌីណែត បានដាក់ការសំណូមពរឲ្យបណ្តាមហាជន ជួយលើកកម្ពស់ការសាងស្នាដៃសិល្បៈតាមរយៈគំនិតច្នៃប្រឌិត ជាជាងការនិយាយរិះគន់ជាន់ពន្លិច។ ដោយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កញ្ញា បានសរសេរសារយ៉ាងដូច្នេះថា «សុំបេីករង្វង់ក្រចកបន្តិច ( សុំមិនបញ្ជេញយោបល់អ្វីទាំងអស់ គ្រាន់តែចង់សំណូមពរ អោយជួយគាំទ្រនូវអ្វីដែលសិល្បះខ្មែរខំប្រឹងបង្កេីតនឹងកែច្នៃ កុំមានតែការជាន់ពន្លិច ) សូមអរគុណ»។

ការលើកឡើងរបស់កញ្ញា វី ឌីណែត បែបនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពី គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានស្នាដៃចម្រៀងមួយចំនួនត្រូវបានអ្នកចម្រៀងជំនាន់ក្រោយមួយចំនួនយកទៅច្រៀងឡើងវិញដោយមិនដាក់ប្រភពម្ចាស់ដើម ដែលទង្វើរបែបនេះ មិនខុសអ្វីពីការជាន់ពន្លិចវិស័យសិល្បៈនោះទេ។ ព្រោះវាជាការមិនដឹកគុណ ក៏ដូចជាការចង់លុបបំបាត់ឈ្មោះម្ចាស់ស្នាដៃជាដើម៕

មតិយោបល់