ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីដកកាំភ្លើងបាញ់អាជីវករផ្សារចំរើនផល

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន បន្ទាប់ពីទាស់ពាក្យសម្តី ជាមួយអាជីករផ្សាចំរើនផល រួចដកកាំភ្លើងបាញ់តែសំណាងល្អ បាញ់មិនចេញត្រូវពលរដ្ឋ និងអាជីករផ្សារវាយអោយជ្រុះកាំភ្លើង រួចរាយការណ៍ទៅសមត្ថកិច្ច ។

ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចំណុចនៅក្នុងផ្សារចំរើនផល តាមផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

យោងតាមប្រភពព័ត៌មាន ពីបងប្រុសដែលជាអាជីករផ្សាចំរើនផល បានប្រាប់អោយដឹងថា ដំបូងដោយជនសង្ស័យម្នាក់ បានដើទៅសួរពួកគាត់នៅក្នុងផ្សារ តែពួកគាត់និងអាជីករផ្សារគ្មាននរណាតបជាមួយ ស្រាប់តែបុរសជាជនសង្ស័យ មានចិត្តខឹងបានដើទៅហៅ បក្ខពួកម្នាក់ទៀត ជិះម៉ូតូមកខណៈមកដល់បានដកកាំភ្លើងបាញ់ សំដៅទៅរកអាជីវករ មួយក្រុមកំពុងអង្គុយលក់ដូរនិងនិយាយគ្នាលេង នៅលើតូបតែសំណាងល្អកាំភ្លើងបាញ់មិនចេញ ក៏ត្រូវបានអាជីវករមួយក្រុមបាន នាំគ្នាវាយប្រតាយប្រតប់ធ្វើឲ្យជ្រុះកាំភ្លើងពីដៃ បន្ទាប់មកក៏ឃាត់បានម្នាក់នៅកន្លែងភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតព្យាយាមរត់ ក៏ត្រូវប្រជាពលរដ្ឋដេញពីក្រោយ តាមឃាត់បានទាំង២នាក់តែម្តងទៅ ។

ក្រោយឃាត់ខ្លួនបានជនសង្យ័យ២នាក់ រួចប្រជាពលរដ្ឋនិងអាជីវករផ្សារ បានទំនាក់ទំនងទៅខាង មន្រី្តកងរាជអាវុធហត្ថ ឲ្យចុះមកឃាត់ខ្លួនយកជនដៃដល់ ដែលជាខ្មាន់កាំភ្លើងទាំង២នាក់ រួមទាំងវត្ថុតាងកាំភ្លើងខ្លីចំនួន១ដើម យកទៅសាកសួរ និងកសាងសុំណុំរឿង ចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់