ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រលុកត្រលន់ណាស់! ស្រីស្រស់ រចនា រ៉ាវ៉ាឌី បង្អួតសម្រស់ដ៏ទាក់ទាញ អមដោយទេសភាពធម្មជាតិ

(ភ្នំពេញ)៖ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព កញ្ញា ចរនា រ៉ាវ៉ាឌី បាននឹងកំពុងតែធ្វើឲ្យ្ហហ្វេនៗមិនតិចនាក់នោះទេ មានការចាប់អារម្មណ៍ ស្ទើររាល់សកម្មភាពរបស់នាងតែម្តង។ ជាពិសេស ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ នាងបានប្រើប្រាស់ជីវិតយ៉ាងរីករាយ ក្នុងដំណើរកំសាន្តទៅតាមបណ្តាខេត្តនានា ស្រូបខ្យល់អាកាសបរិសុទ្ធ។

បើនិយាយទៅ តារារូបនេះបានលេងខ្លួន លេចធ្លោ ដោយពេលខ្លះ បែបយុវវ័យ ពេលខ្លះទៀត ក៏បែបសុភាពរាបសារ ជានារីខ្មែរក៏មានផងដែរ។ ជាក់ស្តែងមុននេះបន្តិច រចនា រ៉ាវ៉ាឌី បានបង្ហោះរូបភាពជាច្រើននៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រ៉ាវ៉ាឌី បានស្លៀកឈុតរ៉ូប ពណ៌ខ្លាញ់ក្តាម បញ្ចេញសាច់ដើមទ្រូងយ៉ាងត្រលុកត្រលន់ ជាមួយនឹងទឹកមុខស្រស់ស្រាយ អមដោយទេសភាពទឹកស្ទឹង និងភ្នំព័ទ្ធជុំវីញ មានពណ៌ខៀវខ្ចីបែបនេះ ធ្វើឲ្យនាងកាន់តែស្រសើស្អាត និងលេចធ្លោរថែមមួយកម្រិតទៀត។មិនតែប៉ុណ្ណោះ រូបថតរបស់នាងនីមួយៗ នៅពេលបង្ហោះលើបណ្តាញសង្គមម្តងៗ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា ដែលនាងចេះតុបតែងខ្លួន កាន់តែឡូយឆាយ និងប្លែកជាងមុន។

គួរជម្រាបថា រចនា រ៉ាវ៉ាឌី បានចំណាយពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការបោះជំហានចូលប្រឡូកក្នុងការងារផ្នែកសម្តែងខ្សែភាពយន្ត ពេលនេះ រចនា រ៉ាវាឌី កំពុងតែក្តោបយកឱកាសការងារសម្តែងជាបន្តបន្ទាប់ស្ទើរតែគ្រប់បណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកគួរឲ្យកើតសរសើរ។ជាពិសេស បើងាកមើលសម្រស់របស់តារាស្រីរូបនេះ ក៏កាន់តែស្រស់ស្អាត ទាក់ទាញជាងមុនផងដែរ៕

 

មតិយោបល់