ព័ត៌មានសិល្បៈ និងកម្សាន្ត

រាជនីសម្រស់​ Fan bingbing ទោះជាវ័យជ្រេបន្តិច! ក៏នៅរក្សាសម្រស់នៅក្មេងដដែល

កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ គឺ​ត្រូវ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ ៤០ ឆ្នាំ​ របស់​តារា​ស្រី​ចិន​ដ៏​ល្បី Fan Bingbing ហើយបើទោះជានាងធ្លាប់ផុងក្នុងរឿងអាស្រូវក្តី ប៉ុន្តែប្រជាប្រិយភាពរបស់នាងក៏នៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រដដែល។

 

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Kenh14 បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​សម្ដែង​ស្រី​រូប​នេះ មាន​អ្នក​គាំទ្រ​របស់​នាង​ជាច្រើន បាន​នាំ​គ្នា​ធ្វើ​ការ​ជូន​ពរ ហើយ​ជា​ពិសេស​នោះ អ្នក​គ្រប់គ្រង​របស់​នាង ក៏​បាន​ធ្វើ​ការ​បង្ហោះ​កម្រង​រូបភាព​មួយ​ចំនួន ដែល​ពួកគេ​ធ្វើ​ពិធី​ខួប​ឱ្យ​នាង​ផង​ដែរ។

ក្រោយ​រូបភាព​ទាំង​នោះ​ត្រូវ​បាន​ចែកចាយ មហាជន​ជាច្រើន​បាន​ចាប់​ភ្លឹក​ទៅ​លើ​រូប​សម្រស់ Fan Bingbing ជា​ខ្លាំង ដែល​រូប​នាង​នៅ​តែ​រក្សា​សាច់ និង​ សម្ផស្ស​បាន​យ៉ាង​ល្អ មិន​ប្រែ​ទៅ​តាម​វ័យ​បន្តិច​សោះ​ឡើយ។ សម្រស់​របស់ Fan Bingbing ត្រូវ​បាន​អ្នក​គាំទ្រ​លាន់​មាត់​ថា ស្រស់​ស្អាត​ខ្លាំង រហូត​សឹង​មិន​ជឿ​ថារូបនាង​មាន​វ័យ ៤០ ឆ្នាំ​នោះ​ឡើយ៕

មតិយោបល់