ព័ត៌មានជាតិ

បុរសជាងកម្មករ ២នាក់ ជិះម៉ូតូត្រូវរថយន្តព្រូស បុកពេញទំហឹងខ្ទាតម្នាក់ទើលើដំបូលរថយន្ត និងម្នាក់ធ្លាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសជាកម្មករសំណង់ ២នាក់រងរបួសធ្ងន់ធ្ងរ ខណៈពេលជិះម៉ូតូមួយគ្រឿង មកដល់ចំណុចផ្លូវបែកជាបួន ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាក ព្រូស បើកបុកពេញទំហឹងខ្ទាតមនុស្សម្នាក់ទើលើដំបូលរថយន្ត ហើយអ្នកបើបរមិនព្រមឈប់ព្យាយាមបើករត់ជិត ១០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរបើកទ្វាររត់គេចខ្លួនបាត់ ឯម្នាក់ទៀតធ្លាក់នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ ២៨៧ កែងផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2485 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥២៨ ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានកម្មករសំណង់ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH-6134 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តម៉ាកព្រូសបុកយ៉ាងពេញទំហឹងខ្ទាតមុនស្សម្នាក់ទើលើដំបូលរថយន្ត ហើយអ្នកបើកបរថយន្តមិនបានឈប់ទេព្យាយាមបបើករត់ទៅមុខទៀតជិត ១០០ ម៉ែត្រ ទើបឈប់រថយន្ដហើយអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល រីឯបុរសដែលជិះម៉ូតូជាមួយម្នាក់ទៀត បានធ្លាក់នៅកន្លែងកើតហេតុ បណ្តាលឱ្យរងរបួសធ្ងន់ទាំង ២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយក ម៉ូតូ និងរថយន្តទៅរក្សាទុក នៅអធិការរដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នា ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិកឯកជន៕

មតិយោបល់