បិណ្ឌ១ចូលមកដល់ តារាចម្រៀង ឱក សុគន្ធកញ្ញា នាំគ្រួសារថតរូបក្នុងឈុតប្រពៃណីយ៉ាងសមសួន អមដោយទេសភាពស្រស់ត្រកាល

(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

យ៉ាងណាមិញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ហើយ ដោយប្រជាជនខ្មែរអ្នកកាន់សាសនាព្រះពុទ្ធ រៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃ អមដោយការគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន។ ទន្ទឹមគ្នានេះ ងាកមកកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា បាននាំស្វាមី និងកូនប្រុសជាទីស្រឡាញ់ ថតរូបក្នុងឈុតប្រពៃណីយ៉ាងសមសួន អមដោយទេសភាពស្រស់ត្រកាល លើទឹកដីវាលស្រែ មានដើមត្នោតជាច្រើនដើម បែបធម្មជាតិ មើលទៅពិតជាត្រជាក់ភ្នែកតែម្តង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *