ព័ត៌មានសិល្បៈ និងកម្សាន្ត

Rose ទាល់តែញ៉ាំ! ទើបអាចឡើងសម្តែងបាន

Rose សមាជិកស្រីស្អាតដែលជាអ្នកចម្រៀងសំខាន់មួយរូបប្រចាំក្រុម BLACKPINK បាន​ធ្វើ​ឱ្យ​មហាជន​លាន់​មាត់​អស់​សំណើច​ក្រោយ​ពេល​ដែល​នាង​បង្ហើប​រឿង​អាថ៌កំបាំង​មួយ​ដែល​ពុំសូវ​​ធ្លាប់មានអ្នកដឹង។

Rose បាននិយាយទាំងមុខក្រហមព្រឿងៗថា៖ «នាងជាមនុស្ស​ចូលចិត្ត​ញ៉ាំ​ជាខ្លាំង ដោយ​ស្ទើរ​គ្រប់​ពេល​នាង​តែង​រក​អ្វី​ទំពា និង ​មិនចូលចិត្ត​ទំនេរ​មាត់​នោះ​ឡើយ។ មុនពេល​ដែល​នាង​ចេញ​សម្តែង​គឺនាង​ត្រូវ​ញ៉ាំ​អាហារ ឬ​ ផ្លែឈើ​យ៉ាង​តិច​មួយ​ម៉ាត់​សិន ទើប​នាង​អាច​សម្តែង​រួច ប្រសិន​បើ​នាង​មិនបាន​ញ៉ាំ​អ្វី​បន្តិច​មុនចេញ​សម្តែង​នោះ​​ទេ នាង​នឹង​មាន​អារម្មណ៍​មិន​ល្អ​នោះ​ឡើយ ហើយ​រាងកាយរបស់នាងគឺល្ហិតល្ហៃគ្មានកម្លាំង»។

អាហារគឺជាចំណែកសំខាន់បំផុត​ក្នុង​ជីវិត​របស់ Rose ដោយ​ប្រិយមិត្ត​អ្នក​គាំទ្រមួយ​ចំ​នួន​អាច​មិន​បាន​​ចាប់អារម្មណ៍​ទេថា គ្រប់​ពេល​ដែល​ថ​ត​កម្មវិធី​ផ្សេងៗ​គឺ Rose តែង​មាន​អ្វី​ញ៉ាំ​ជាប់​មាត់​ជានិច្ច ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ត្រូវ​មាត់​ជា​ញឹកញាប់។​

យ៉ាងណាមិញ ថ្វីដ្បិត​តែស្រីស្រស់រូបនេះ​​នាង​ញ៉ាំ​ច្រើន​ក៏​​ពិតមែន​ តែអាហារ​ដែលនាង​ញ៉ាំ​ភាគ​ច្រើន​ជា​បន្លែ​ដូច​ជា​ម្ទេស​ផ្លោក ការ៉ុត ​ជាដើម។ ចំណែក​អាហារ​​សម្រន់វិញ​ នាង​ញ៉ាំ​ផ្លែឈើ​ជំនួស​ប្រភេទនំ​ឈីប ដែល​វា​មិនសូវ​ប៉ះពាល់​ខ្លាំង​ដល់ការ​ឡើង​គីឡូ​ឡើយ៕

មតិយោបល់