ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិតួសិច​ Céline Tran ដែលបង្ហាញខ្លួនក្នុងភាពយន្ត JailBreak

និយាយពីឈ្មោះ Katsuni មាន​អ្នកខ្លះស្គាល់ និងអ្នកខ្លះមិនស្គាល់ តែបើរំឭកពីឈ្មោះ Céline Tran វិញ​ច្បាស់ណាស់ នឹងមានអ្នកស្គាល់ នោះគឺជា​តួស្រីសញ្ជាតិបារាំង​មួយដួង ដែលចូលរួមសម្តែង​ក្នុងខ្សែភាពយន្ត JailBreak ដែលកំពុង​កើប​ថវិកា​ជាង ១០ម៉ឺនដុល្លារ ខណៈដែល​បង្ហាញជាផ្លូវការលើផ្ទាំងក្រណាត់សកាលពីថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ លើទឹកដីកម្ពុជា​​។​

Katsuni គឺជា​ឈ្មោះមួយដែលពេញនិយមបំផុត​ក្នុងវិស័យភាព​ពេញវ័យ ឬ ក៏ភាពយន្ត​អាស​អាភាស ដោយ​តារាស្រីរូបនេះកើតនៅថ្ងៃទី​៩ ខែមេសា ឆ្នាំ​១៩៧៩ ។ Céline Tran ឬ Katsuni នាងបានចូលរួមថត​ខ្សែភាពយន្ត​អាស​អាភាសនេះ តាំងពីឆ្នាំ ២០០១ ដោយចូលរួមថតដំបូងនៅបារាំង និងបន្ទាប់មក​ថតនៅ​ក្នុងទឹកដី​អាម៉េរិក ។​
ក្រៅពីឈ្មោះ Katsuni នេះ ក្នុងវិស័យភាពយន្តសិច នាងមានឈ្មោះ ចំនួន ៤ផ្សេងទៀត គឺ Katzumi, Jayda, Atsumi, Belgazoo ។
Céline Tran តួក្នុងរឿង​ JailBreak ជាកូនកាត់ពីរសាសន៍ ដោយម្តាយ​ជាជនជាតិបារាំង និងឪពុកនាង​ជា​ជនជាតិវៀតណាម ហើយភាសា ដែលនាងនិយាយស្ទាត់ជំនាញ​គឺ បារាំង និងអង់គ្លេស ។​

ថ្វីដ្បិតតែ នាង​ជាតួសិច មែនពិត តែ​និយាយពីការសិក្សាវិញ នាង​បានបញ្ចប់ការសិក្សា​ផ្នែកវិទ្យាសាស្ត្រ​​នយោបាយ នៅវិទ្យាស្ថាន Grenoble។​ អំឡុងពេលទៅរៀននាង​តែងតែទៅលួចរាំ រហូតដល់ជួបអ្នកថតរូប​អាសអាភាស​មួយ ដោយណែនាំ​ឲ្យនាង​ថត​រូបសិចដាក់លើទស្សនា​វដ្តី​ Penthouse ។​

ដោយពេញចិត្តនឹងបទពិសោធន៍ ដែលកំពុងមាន រហូតដល់ដាក់ចិត្តដាក់កាយ លើអាជីព ថត​វីដេអូមនុស្សពេញវ័យ នេះតែម្តង​។​ រយៈពេល២ឆ្នាំ​នាង​ក៏បាន​ លះបង់ការសិក្សា ហើយធ្វើការ​ពេញលេញ ក្នុងវិស័យ ភាពយន្តអាសអាភាស ។ គ្រាន់តែ​មួយឆ្នាំគត់ នាង​បានថតវីដេអូ អាសអាភាស រហូតដល់ទៅ ៣៥០ ខ្សែវីដេអូសិច និង​ឆ្នាំ ២០០៤ នាងត្រូវបានគេបោះឆ្នោត ឲ្យជាប់​ជា «តារាសិច​ស្រីដែលមា​ន​អ្នកចូលចិត្តបំផុត​» ដែលស្ទាបស្ទង់មតិដោយ ទស្សនាវដ្តី Hot Vidéo ។​
សម្រាប់​វីដេអូសរុបដែល​នាង​បាន​ប្រឡូក គឺ ចំនួន ៣៩០ វីដេអូ និងក្នុងនោះ​មាន ដឹកនាំសម្តែង​ដោយខ្លួនឯងចំនួន ៣ ខ្សែវីដេអូ សិច​។​

ការ​ងារ​វិដេអូ​មនុស្សពេញវ័យបានជោគជ័យបំផុត ក្នុងប្រទេស​បារាំង នាងក៏បាន​មកប្រឡូកអាជីពដដែលនេះ នៅអាម៉េរិក នៅក្នុងឆ្នាំ ២០០៦ ប៉ុន្តែ​ជា​អកុសល នៅឆ្នាំ ២០១៣ នាងបានលាឈប់ពីវិស័យនេះ ដោយ​ចង់ប្រឡូក​ក្នុងអាជីព​ ឧស្សាហកម្មកម្សាន្តនេះដដែល តែ​ផ្នែកផ្សេង មិនមែន ទាក់ទងវិដេអូសិចនោះទេ ។

ស្រីស្រស់រូបនេះ បានទទួលការហ្វឹកហាត់​ក្បាច់គុណចំនួន ៣ឆ្នាំដើម្បីបង្ហាញខ្លួនក្នុងខ្សែភាពយន្ត រហូតដល់ឆ្នាំ ២០១៧ នាងក៏បានបង្ហាញខ្លួន យ៉ាងពិសេស ក្នុងខ្សែភាពយន្ត JailBreak នៅកម្ពុជា ៕

មតិយោបល់