ក្រោយបណ្តឹងទាមទារសិទ្ធចិញ្ចឹមកូនបានដោះស្រាយស្រេចបាច់អស់ហើយ ពេលនេះតារាហូលីវូដ Brad Pitt និង Angelina Jolie កំពុងបន្តប្តឹងផ្តល់គ្នាលើទ្រព្យសម្បត្តិវិញម្តង។ នៅថ្ងៃទី២១ ខែកញ្ញា មេធាវីរបស់ Brad បានធ្វើការប្តឹង Angelina ដែលព្យាយាមបំពានលើទ្រព្យសម្បត្តិរួម។
តាមភាគហ៊ុនក្នុងក្រុមហ៊ុន Mondo Bongo លោក Brad Pitt មានភាគហ៊ុនក្នុងនោះចំនួន ៦០% រីឯ Jolie មានភាគហ៊ុន ៤០% ប៉ុន្តែ ក្រោយលែងលះគ្នារួចមក jolie បានព្យាយាមលក់ភាគហ៊ុនចំនួន ៥០%។ យោងតាមច្បាប់ដែលបានកំណត់សិទ្ធលើទ្រព្យសម្បត្តិ Brad Pitt គឺជាបុគ្គលដំបូងគេដែលអាចទិញភាគហ៊ុនទាំងនោះមកវិញ។
បន្ថែមពីនេះផងដែរ អ្នកទាំង ២កំពុងតទល់គ្នាលើអចលនទ្រព្យនៅ The Chateau Miraval ប្រទេសបារាំងដែលមានផ្ទៃដីប្រមាណជិត ៤០៥ហិកតាដែលអ្នកទាំង ២ ធ្លាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០១៤ ដែលត្រូវបានក្រុមហ៊ុនអចលនទ្រព្យប៉ាន់ប្រមាណថាមានតម្លៃ ១៦៤លានដុល្លារ៕
មតិយោបល់