ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាសម្ដែង Chompoo Araya កំពុងពពោះកូនទី ៣! ផ្អើលអ្នកគាំទ្រតាមបណ្ដាញសង្គម

ផ្អើលអ្នកគាំទ្រក្នុងបណ្ដាញសង្គមទាំងយប់ បន្ទាប់ពីបានឃើញវីដេអូឃ្លីបរបស់កំពូលតារាសម្ដែងស្រីថៃ Chompoo Araya បង្ហាញពីសកម្មភាពឆ្លុះអេកូពិនិត្យផ្ទៃពោះ ចែករំលែកដល់គ្រប់​គ្នា​ឱ្យ​បានដឹងថា ពេលនេះនាងកំពុងពពោះកូនទី ៣ ហើយ។

នេះបើយោងតាមរយ:សារសរសេររបស់តារាស្រីរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «មានបេះដូងមួយផ្សេងទៀត កំពុងលោតក្នុងខ្លួនខ្ញុំ» នៅលើបណ្ដាញសង្គម Instagram ផ្ទាល់​របស់​នាង ​ដោ​យ​ភ្ជាប់​ជាមួយ​នឹង​វីដេអូឃ្លីបខ្លី។ ជាមួយគ្នានោះ ក៏បានឃើញស្វាមីនាង បានបង្ហោះរូបភាពកូនប្រុសកាន់នូវឧបករណ៍តេស្តពិនិត្យផ្ទៃពោះ នៅលើបណ្ដាញសង្គម​ផ្ទាល់របស់​លោក​ផង​ដែរ​។

ទោះជាយ៉ាងណា នៅមិនទាន់បានបង្ហាញច្បាស់ថា តើកូនទី ៣ របស់នាងគឺជាកូនស្រី ឬក៏ប្រុសនៅឡើយនោះទេ? ប៉ុន្តែក្នុងនោះ គ្រប់គ្នាដែលជាអ្នកគាំទ្រ និងមិត្តរួមសិល្ប:ជាច្រើនបាន​ស​ម្ដែង​ក្តីរីករាយ ត្រេកអរជំនួសគ្រួសាររបស់នាងយ៉ាងខ្លាំង ដែលកំពុងត្រៀមខ្លួនស្វាមគន៍សមាជិកថ្មីរបស់ពួកគេ នាពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់