ភ្នំពេញៈ ដោយសារភ្លើងប្រចណ្ឌ ប្ដីដាច់ចិត្តចាក់សម្លាប់ប្រពន្ធខ្លួនឯងជាទីស្រលាញ់ រួចធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា កាលវេលាម៉ោង០២និង៣០នាទីយប់ទៀបភ្លឺថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ប្ដីមានឈ្មោះ ឡោ សុភារី អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ចំណែកប្រពន្ធមានឈ្មោះ អាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ។
យោងតាមសំដីកូនស្រីបង្កើតរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុករបស់គាត់តែងតែចោទម្ដាយថា មានប្រុសថ្មី ម្ដងចោទអ្នកនេះម្ដងចោទអ្នកនោះ មិនមានភ័ស្ដុតាងច្បាស់លាស់ ហើយឈ្លោះប្រកែកគ្នារយៈពេលបីថ្ងៃមកហើយ ដោយសារភ្លើងប្រចណ្ឌ ស្រាប់តែនៅយប់កើតហេតុ ដោយសារមានតែកូនស្រីនៅក្នុងផ្ទះតែប៉ុណ្ណោះ ហើយក៏បានលង់លក់ក្នុងដំណេកអស់ បន្ទាប់មកឮសំឡេងក្ដុងក្ដាំងបានដឹងខ្លួន ក៏បានឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនម្ដាយ ហើយឆក់ទៀត កូនៗចង់ចូលទៅជួយដែរ តែបន្ទប់ជាប់សោព្រមទាំងព្រមានកូនថែមទៀត បើកូនណាហ៊ានជួយសម្លាប់ទៀត រួចហើយឪពុកបានធ្វើសកម្មភាព ចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ បានចុះមកផ្ទះកើតហេតុខាងលើ បានយកខ្សែចងព័ទ្ធទីតាំងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ព្រមទាំងលោកគ្រូពេទ្យ ដើម្បីមកធ្វើសំណាក់សិន បើសិនពិនិត្យសំណាក់ទៅអជ្ជវិមាន និងប្រគល់ទៅសមត្ថកិច្ចជំនាញពិនិត្យ ធ្វើកោសល្យវិច្ច័យ ក្រោយពីធ្វើរួចនិងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់