ជឿជាក់ថាប្រិយមិត្តភាគច្រើន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ប្ដីប្រពន្ធតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានបណ្ដើរគ្នាទៅទិញគ្រឿងមាសពេជ្រ ចំណាយលុយអស់ជាង ១០ ម៉ឺនដុល្លារ នៅហាងពេជ្រ ទ្រី ដាណា។
បន្ទាប់ពីឃើញ ប្ដីប្រពន្ធមួយគូនេះ បានបណ្ដើរគ្នាទៅទិញមាសពេជ្រអស់រាប់ម៉ឺនដុល្លារបែបនេះ មហាជនអ្នកគាំទ្រជាច្រើនក៏បានបង្ហាញពីការចូលរួមអបអរផងដែរ។ ប៉ុន្តែក៏បានឃើញថាមានមតិពីអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលបានយល់ថា ម្ចាស់ហាងគ្រាន់តែជួលពួកគេឱ្យទៅទិញប៉ុណ្ណោះ។ ខណៈនោះដែរ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ ក៏បានបញ្ចេញសារ ដោយបានបដិសេធចំពោះការលើកឡើងទាំងអស់នោះ ហើយអ្នកនាង ថែមទាំងបានប្រកាសបង្ហាញពីដំរួយចង់ចូលហ៊ុនរកស៊ីជាមួយលោកស្រី ទ្រី ដាណា ទៀតផង ព្រោះថាក្រោយទិញមាសពេជ្ររួចហើយ ប្ដីប្រពន្ធអ្នកទាំងពីរមានយីអ៊ុនឡើងស្រឺតៗ។
ដោយឡែកបន្ទាប់ តារាចម្រៀងស្រីរូបនេះ បានបង្ហើបពីដំរួយកាលពីប៉ុន្មានថ្ងៃកន្លងទៅពីការចូលហ៊ុនរកស៊ីជាមួយ លោកស្រី ទ្រី ដាណានោះ ស្រាប់តែនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីបានឃើញ កម្មពិធីសន្និសិទ្ធសារព័ត៌មានរវាង លោកស្រី ទ្រី ដាណា ជាមួយ លោក ថមមី និង អ្នកនាង សួស វីហ្សា ដែលស្ដីអំពីការចាប់ដៃគូសហការធ្វើជំនួញរួមគ្នា។ ដោយកម្មពិធីសន្និសិទ្ធសារព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ ពិតជាបានធ្វើការចូលហ៊ុនរកស៊ីជាមួយនឹង ថៅកែហាងពេជ្ររូបនេះ ពិតមែន។
ទន្ទឹមនឹងនោះ បន្ទាប់ពីបានឃើញការឡាយធ្វើសន្និសិទ្ធសារព័ត៌មាននេះហើយ មហាជនអ្នកគាំទ្រ ក៏បានធ្វើការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងចូលអបអរសាទរ និងជូនពរដល់ ប្ដីប្រពន្ធតារាប្រុសស្រីមួយគូនេះ ទទួលបានជោគជ័យផងដែរ៕
មតិយោបល់