(បរទេស)៖ «Squid Game» ជាភាពយន្តបែបរន្ធត់របស់កូរ៉េខាងត្បូង ដែលកំពុងទទួលបានការគាំទ្រច្រើនខ្លាំង នៅទូទាំងទ្វីបអាស៊ី និងនៅប្រទេសកម្ពុជាយើងផងដែរ ត្បិតថាស្ទើរគ្រប់វិនាទី ក្នុងរឿងមួយនេះមានឈុតឆាក និងការរៀបចំប្លង់ថតបានយ៉ាងសម្រិតសម្រាំង ជាពិសេសតួអង្គនីមួយៗក៏ពូកែសម្ដែងខ្លាំងណាស់ដែរ។
យ៉ាងណាមិញ ងាកមកតួអង្គ Lee Jung-jae ដែលបានសម្ដែងជាតួអង្គក្នុងរឿងឈ្មោះ Seong Gi-Hun វិញ យើងឃើញថា លោកសម្ដែងជាតួដែលតែងខ្លួនមិនបានស្អាតបាតដូចគេប៉ុន្មាននោះឡើយ ពោលគឺស្ទើរពេញមួយរឿង លោកលេងឈុតឆាករងកម្មឈឺសាច់ស្ទើររាប់ភ្លេច ហើយបើនិយាយពីការស្លៀកពាក់វិញ ក៏ស្លៀកពាក់តែខោអាវរយីករយាកថែមទៀត។
យ៉ាងណាមិញ ជីវិតក្រៅឆាករបស់ Lee Jung-jae មិនដូចនៅក្នុងរឿងនោះឡើយ ព្រោះនៅខាងក្រៅ តារាប្រុសរូបនេះ មានរូបរាងសង្ហា មុខមាត់ស្រស់ថ្លាមានមន្តស្នេហ៍ណាស់ ខណៈមានវ័យ ៤០ឆ្នាំប្លាយទៅហើយ។ ជាពិសេស បើបានឃើញរូបភាពខ្លះ នៅពេលដែល តារាប្រុសរូបនេះដោះអាវទៀតនោះ ពិតជាបង្ហាញពីសាច់ដុំធុំៗ សាច់ដុំក្បាលពោះ ៦កង់ ហ្វេនៗឃើញហើយស្ទើរឈាមច្រមុះផងដែរ៕
មតិយោបល់