មានរឿងអ្វីក្នុងចិត្ត! ទើបអ្នកមេម៉ាយ ទូច ស្រីល័ក្ខ ផ្តាំទៅស្រីៗកុំឲ្យយកស្នេហាជាធំ ត្រូវផ្តល់ពេលវេលាឲ្យកូន

(ភ្នំពេញ)៖ តារាពហុជំនាញ ទូច ស្រីល័ក្ខ បាននឹងកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី តាមរយៈការបង្ហោះសំណេរប៉ុន្មានឃ្លារ ក្នុងន័យផ្តាំទៅ ស្ត្រី មេ ម៉ាយគ្រប់ រូប ដែល គិត បម្រុង យក ស្នេហាថ្មីមកស្អំបេះដូង គួរគិតពិចារណា ពិសេសអ្នក មាន កូនក្នុងបន្ទុក ព្រោះ បច្ចុប្បន្ន នាង ឃើញ មនុស្ស ស្រីមួយចំនួន យកស្នេហា ជាធំ ធ្វើឱ្យ ប៉ះ ពាល់ យ៉ាងខ្លាំង ដល់ បញ្ហា ផ្លូវ ចិត្ត របស់ កូន ។

តាមរយៈបណ្តាញសង្គម ទូច ស្រីល័ក្ខ បញ្ជាក់ថា «មានអ្នកខ្លះយក ស្នេហា ជាធំហ៊ាន លះ បង់ពេល វេលា ដោយ មិន បាន ខ្វល់ ខ្វាយ និងយកចិត្តទុកដាក់ ផ្តល់ ពេល វេលាឲ្យកូនខ្លួនសូម្បីបន្តិច ភ្លេចថាខ្លួនមានកូន ទុក គ្នា ចោលឲ្យនៅជាមួយ អ្នក មើល ថែរ។ អីដែល យើងជា ម្តាយ កំពុងធ្វើនោះ គឺការបំផ្លាញ ទឹកចិត្តរបស់កូនខ្លួន ធ្វើឱ្យយគាត់ មាន បញ្ហា ផ្លូវចិត្ត មិន មាន ភាព សិ្នត ស្នាលជាមួយម្តាយ មិនមានភាព កក់ក្តៅពីម្តាយ»។

គួរបញ្ជាក់ថា ទូច ស្រីល័ក្ខ បានក្លាយជាស្រ្តីមេម៉ាយ បន្ទាប់ពីចំណងស្នេហ៍ ជាមួយ បុរស សញ្ញាតិហូរឡង់បានដើរដល់ផ្លូវបំបែក និងលែងលះគ្នាកាលពីជាង១ឆ្នាំមុន ក្រោយ រួម រស់ នឹង គ្នាបានកូនប្រុសម្នាក់ជាចំណងដៃ ។ បច្ចុប្បន្ន តារាស្រីវ័យជាង៣០ឆ្នាំរូបនេះ កំពុង ដើរ តួនាទីជាម្ដាយផង និងឪពុកផង ខណៈមកដល់ពេលនេះ នាងក៏មិន ទាន់ រក ឃើញ ស្នេហា ថ្មី និងបើកចំហរដើម្បីមកជំនួសអ្នកចាស់ឡើយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *