ថមមី ចំណាយលុយរាប់ម៉ឺនដុល្លារទៀត ទិញគ្រឿងពេជ្រឲ្យប្រពន្ធនិងកូនស្រី ក្រោយបោះទុនរកស៉ីជាមួយ ទ្រី ដាណា កន្លះលានដុល្លារ

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាសម្តែង ថមមី និងភរិយា គឺតារាចម្រៀង សួស វីហ្សា បានំណាយប្រាក់ជិត២០ម៉ឺនដុល្លារ ទិញគ្រឿងមាស ពេជ្រ ពីហាង ដាណា ទ្រី បង្ករឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក្រោយមកក៏ប្រកាសបោះទុនរកស៉ីជាមួយ ទ្រី ដាណា ក្នុងទឹកប្រាក់រហូតដល់ទៅ៥០ម៉ឺនដុល្លារថែមទៀតផង។

អ្វីដែលគេចាប់អារម្មណ៍បន្តទៀតនោះ គឺស្រាប់តែឃើញលោក ថមមី បន្តមកទិញពេជ្រនៅហាង ដាណា ទ្រី ថែមទៀត ពោលកាលពីថ្ងៃម្សិលមិញនេះ លោក ថមមី ស្រាប់តែបង្កភាពភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងការបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយរូបលោកបានត្រៀមកាដូដ៏ពិសេសខ្លាំងបំផុត ដែលជាគ្រឿងអលង្កាដ៏ប្រណីត ទុកជូនដល់កូនស្រីសំណព្វចិត្ត ដែលជិតគម្រប់ខួបមួយឆ្នាំនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រមទាំងភរិយាជាទីស្រលាញ់របស់ខ្លួន ថែមទៀត។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ ពិតជាបានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនរំភើបជំនួស ក៏ដូចជាបានឃើញពីទឹកចិត្តជាឪពុកម្នាក់បង្ហាញក្ដីស្រលាញ់ចំពោះកូន និងជាស្វាមីល្អចេះយល់ចិត្តភរិយា ខិតខំប្រឹងប្រែងធ្វើឲ្យក្រុមគ្រួសារមួយកាន់តែមានសុភមង្គល៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *