ព័ត៌មានជាតិ

Kai Rooney កូនប្រុស Wayne Rooney ស៊ុតបាន ៤គ្រាប់ម្នាក់ឯងឲ្យឈុតក្រោម ១២ឆ្នាំរបស់ Man UTD

បរទេស៖ កូនប្រុសរបស់អតីតវិរ:បុរសឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD លោក Wayne Rooney គឺកីឡាករ Kai Rooney កំពុងបានបង្ហាញស្នាដៃនិងជំហ៊ានពីឪពុករបស់ខ្លួនតាមរយ:ការស៊ុតបញ្ចូលទីជាបន្តបន្ទាប់នាកាលប្រកួតកន្លងមក។

ជាក់ស្តែងប្រកួតចុងក្រោយនេះប៉ះនឹងក្រុមហង្សក្រហម Liverpool ឲ្យឈុតក្រោមអាយុ១២ឆ្នាំកីឡាករ Kai រូបនេះអាចស៊ុតបញ្ចូលដល់ទៅ៤គ្រាប់ម្នាក់ឯងប៉ុន្តែទោះបីជាយ់ាងណាក្តីមិនអាចជួយឲ្យលទ្ធផលបរាជ័យ៥ទល់នឹង៤កែប្រែបានឡើយ។

គួរឲ្យដឹងដែរថា Kai បានចុះកិច្ចព្រមព្រៀងកុងត្រាដំបូងរបស់ខ្លួនជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីខែធ្នូឆ្នាំ២០២០កន្លងមកក្រោយពេលដែលកីឡាកររូបនេះត្រូវបានក្លឹបជាច្រើនទាក់ទង៕

មតិយោបល់