ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែឃើញក្នុងស្ទីលក្បាលទទេរគ្មានសក់ ពេលនេះ គ្រីស ឌីវ៉ា ប្រែសម្រស់ថ្មី ក្នុងសភាពជានារីសក់វ័យ មើលសឹងមិនស្គាល់

 

(ភ្នំពេញ)៖ ទស្សនិកជនពិតជាបានស្គាល់ និងដឹងហើយថាកញ្ញា គ្រីស ឌីវ៉ា ដែលបច្ចុប្បន្នជាអ្នកច្នៃម៉ូត និងជាតារាស្រី ក៏ដូចជា ឌីជេ ដ៏មានសម្រស់ស្រស់ស្អាតបូករួមនឹងទេពកោសល្យមួយរូបផងនោះ កំពុងតែទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្តាអ្នកគាំទ្រផ្សេងទៀតជាច្រើនផងដែរ។

មិនតែប៉ុណ្ណោះ នរណាៗក៏ដឹងដែរថា សម្រស់តារាស្រីរូបនេះ​ ទទួលការចាប់អារម្មណ៍ខ្លាំងជាមួយនឹង ម៉ូតក្បាលទទេរគ្មានសក់ ដែលចំណុចនេះ ធ្វើឲ្យគេឯង សរសើររូបនាងខ្លាំង ព្រោះកម្រមាន​ណាស់ មិនថាជា មនុស្សស្រី ឫភេទទី៣ទេ មិនធ្លាប់ធ្វើរឿងដូច្នេះឡើយ ដោយសារតែ ខ្លាចធ្លាក់សម្រស់ តែរូបនាង បែរជាស្អាតទៅវិញ។

យ៉ាងណាមិញ បន្ទាប់ពី បង្ហាញស្ទាយ៍សក់ថ្មីមួយទៀតនោះ តារាស្រីរូបនេះ ត្រូវអ្នកគាំទ្រ សរសើរមិនផុតពីមាត់ ថាមើលទៅសឹងតែមិនស្គាល់ មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំង លើកសម្រស់ផ្ទៃមុខឲ្យក្មេងជាងវ័យជាងមុនថែមទៀត ដែលក្រឡេកមួយភ្លែង ស្មានតែ គូស្នេហ៍បណ្តើរស្រីថ្មីបាត់ទៅហើយ ផ្លាស់ប្តូរ១៨០ដឺក្រេ៕

មតិយោបល់