ភ្នំពេញៈ ក្រោយពីប្រកាសជាសាធារណៈថា ជីវិតអាពាហ៍ពិពាហ៍សំពះក្បាលដល់កន្ទាល បានរលត់ ចែកចានចែកឆ្នាំង នោះ ស្រាប់តែនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នេះ បានលេចឭនូវព័ត៌មានមួយឲ្យដឹងថា សុខ សោម៉ាវត្តី កំពុងក្រាបផ្ទឹម រៀបការ ជាមួយមិត្តរួមអាជីព ។
ជុំវិញ នៃការធ្លាយរូបភាពនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើន ឆ្ងល់យ៉ាងខ្លាំង ដោយដាក់ជាសំនួរ ចោទថា តើរឿងនេះ ពិតឬយ៉ាងណា ?
យ៉ាងណាមិញ បើផ្អែកទៅលើរូបភាពនេះ គេសង្កេតឃើញថា សុខ សោម៉ាវត្តី កំពុង សំពះផ្ទឹម ជាមួយនឹង តារាសម្តែងប្រុស សឿន វីតា យ៉ាងប្រាកដមែន ។
ជុំវិញនៃការធ្លាយរូបភាពនេះ ខាងអង្គភាពយើង មិនអាចសូមការឆ្លើយបំភ្លឺពី មេម៉ាយវ័យក្មេង សាច់សខ្ចី ដូចត្រកួនឈ្លក់ទឹកខែវស្សា អ្នកនាង សុខ សោម៉ាវត្តី បាននៅឡើយនោះទេ។
បើផ្អែកទៅលើប្រភព ដ៏កក់ក្តៅ បានផ្តល់ព័ត៌មាន ឲ្យ Post News ដឹងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដោយបានធ្វើការអះអាងថា «តាមពិតរូបភាព ដែលត្រូវបានគេទម្លាយនោះ វាគ្រាន់តែជាឈុត ថតភាពយន្តក្រោមចំណងជើងថា (ខូចចិត្តអាជីព) តែប៉ុណ្ណោះ ចឹងហើយសូមប្រិយមិត្ត កុំយល់ច្រឡំធ្វើអ្វី បើសិនជានាងរៀបការជាថ្មីមែន ប្រាកដណាស់នាង នឹងប្រកាសឲ្យមនុស្សក្រោមមេឃ នេះដឹងឭជាមិនខាននោះទេ»៕
មតិយោបល់