ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing ត្រលប់ មក អុកឡុក វិស័យសិល្បៈ ជាថ្មី! បន្ទាប់ពី ជួបព្យុះភ្លៀង អស់ជាច្រើន កន្លងមក

(បរទេស)៖ បន្ទាប់ពីរឿងអាស្រូវគេចពន្ធបានផ្ទុះឡើងអំឡុងឆ្នាំ ២០១៨ ចំណូលគ្រប់ទិសទីពីសិល្បៈរបស់តារាសម្តែង Fan Bingbing ត្រូវបានជាប់គាំងដោយការងារទាំងស្រុងពីបណ្តាក្រុមហ៊ុន និងផលិតកម្មទាំងអស់ត្រូវបានផ្អាក ធ្វើឱ្យជីវិតតារាស្រីរូបនេះធ្លាក់ដល់ចំនុចសូន្យ។ ទោះជាយ៉ាងណា Fan Bingbing នៅតែរក្សាជំហររឹងមាំដោយខំប្រឹងលក់ផលិតផលថែរក្សាតាមអនឡាញដើម្បីបានប្រាក់ចំណូលសងថ្លៃពន្ធ និងផ្គត់ផ្គង់ជីវភាពផងដែរ។

គួររំឭកថា The Empress Of China គឺជាភាពយន្តចុងក្រោយដែល Fan Bingbing បានសម្តែងកាលពីឆ្នាំ២០១៤ បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំកន្លងទៅ តារាស្រីវ័យ ៤០ឆ្នាំរូបនេះកំពុងចាប់ផ្តើមជាថ្មីម្តងទៀតហើយដោយលើកនេះ នាងបានចូលរួមសម្តែងក្នុងភាពយន្តកូរ៉េ Insider ដែលនេះបង្ហាញឱ្យឃើញពីជីវិតសិល្បៈរបស់ Fan Bingbing កំពុងត្រលប់មកដូចដើមវិញបណ្តើរៗហើយ។

គួរបញ្ជាក់ដែរថា រូបភាពកំពុងថតរឿងថ្មីនៅប្រទេសកូរ៉េនេះត្រូវបានមហាជនប្រទះឃើញការស្លៀកពាក់សាមញ្ញមួយឈុតប៉ុណ្ណោះ ប៉ុន្តែគ្រប់គ្នាបានលាន់មាត់សរសើរនាងថា នាងនៅតែស្អាត ជាពិសេសគឺស្បែកសម៉ដ្ឋរលោករបស់នាងតែម្តង បើទោះជាវ័យច្រើនហើយក៏ដោយ៕

CANNES, FRANCE – MAY 11: Actress Fan Bingbing attends the screening of “Ash Is The Purest White (Jiang Hu Er Nv)” during the 71st annual Cannes Film Festival at Palais des Festivals on May 11, 2018 in Cannes, France. (Photo by Emma McIntyre/Getty Images)

មតិយោបល់