កំពង់ធំ៖ លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំបញ្ជាក់នាថ្ងៃទី៨ ខែតុលានេះថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់ដោយសារពុលថ្នាំគីមី។
លោក ច័ន្ទ បញ្ញាវន្ត និយាយថា« សត្វគោទាំងអស់នេះក្រោយពីជំនាញយើងបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារពុលថ្នាំពុលពិតប្រាកដមែន មិនមានករណីជំងឺឆ្លងនោះឡើយ»។
មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់សត្វទាំងឣស់ គឺមិនអនុញ្ញាតឲ្យយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វើការវះកាត់ដើម្បីយកសាច់មកបរិភោគ និងចរាចរលក់ចែកចាយជាច់ខាត និងសូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការ និងទប់ស្កាត់ អនុវត្តន៍វិធានការច្បាប់។
គួរបញ្ជាក់ថា ចំនួនសត្វគោស្លាប់គិតមកដល់ថ្ងៃនេះ នៅលើដីអាងឈ្មោះ “តាអាង” ជាក់ស្តែងមានចំនួន១៧ក្បាល។ ប៉ុន្តែត្រូវម្ចាស់អាងបដិសេធ ថាមិនបានបាញ់ថ្នាំនៅដីនោះទេ៕
ប្រភព៖ CNC
មតិយោបល់