ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួច នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទីនៅចំណុច មុខការ៉ាស់សាំងPTT ផ្លូវជាតិ៥ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៉ុន សារ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបររត់ម៉ូតូផាស្អាប់ មានទីលំនៅផ្ទះ១៤៩ ក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យទី១-ឈ្មោះម៉ៅ ចក្រភព ភេទ អាយុ ១៩ឆ្នាំ ខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅសំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត.១៩ ទី២-ឈ្មោះឡុក គុណទី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត ប្រាកដ មានទីលំនៅសំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិត.១៩ ។
សម្ភារៈដកហូតរួមមាន៖ កូនសោរខ្សៀរលេខ៨ ចំនួន០១, ដែកសំប៉ែតចុងស្រួចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកBAJA (ផាសា្អប់) ពណ៍លឿង (ស៊េរី016) សា្លកលេខ ភ្នំពេញ 1CS7946 (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី ខែ ឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូផាសា្អប់នៅមុខការ៉ាស់សាំង PTT ចំណុចក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ក៏ដើរចេញទៅហូបបាយនៅផ្ទះខាងក្រោយការ៉ាសាំងPTT ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ បានមកលួចឆ្កឹះសោរកុងតាក់ម៉ូតូផាសា្អប់(កង់បី)យកចេញពីមុខការ៉ាសាំងPTT ដែលជនរងគ្រោះចតទុក ត្រូវអ្នកជិតខាងឃើញក៏ស្រែកចោរៗ ផ្អើលជួយដេញ ក៏កម្លាំងល្បាតប៉ុស្តិ៍អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្លូវវថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ យកមកប៉ុស្តិ៍ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
មតិយោបល់